ញាក់សាច់!ការហេីយភ្លាមប្រពន្ធអេដមីនជីងចក់ Suprise ស្វាមីរថយន្តថ្មីជិត១០មុឺនដុល្លារ…. (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើង​ដឹង​ហើយថា មុន​ពេល​រៀបការ​ជាមួយ​គ្នានោះ Admin ជីងចក់ និងភរិយា សុទ្ធតែ​ធ្លាប់បានបញ្ជាក់រួចហើយ ពី​មូលហេតុ​នៃ​ការ​យកគ្នាជា​គូអនាគត​រៀងៗខ្លួន ក្នុង​នោះ​អ្នក​នាង ផល្លា ក៏​បាននិយាយពីប្រវត្តិស្នេហារបស់ពួកគេផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយសម្រេចចិត្តដើរផ្លូវជាមួយគ្នា និងស្វែងយល់ចិត្តគ្នាហើយនោះ ពួកគេ បាន​ចូល​រោងការ បញ្ចប់​ភាព​នៅ​លីវ កាលពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២១នៅ​គេហដ្ឋាន​លេខ​18-19 H បុរី ឃិត ឈឿន ភូមិ​ចំការ​ឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ថ្ងៃ​មង្គលការ​នោះ មានការ​ចាប់អារម្មណ៍​ទៅលើ អ្នក​អត្ថាធិប្បាយ​បាល់ទាត់​តាម​បណ្ដាញ​សង្គម​ដ៏​ល្បី​រូប​នេះ ត្រង់​ថា សូម្បីតែ​ស្បែកជើង ក៏​លោក​ពាក់​ម៉ាក Jorden ដែរ ដោយ​មើល​ទៅ​សក្ដិសម​ទៅ​នឹង​អ្វី ដែល​លោក​ហៅ​ខ្លួនឯង​ថា ជា​អភិជន​នោះ​ខ្លាំង​ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើស​ពី​នេះ​ទៅទៀត គ្រាន់តែ​ថ្លៃ​បណ្ដាការ ដែល​ភរិយា​លោក​ទទួល​បាន​រហូតដល់​ទៅ​១១​ម៉ឺន​ដុល្លារ​ឯណោះ ពិតជា​ថ្លៃ​ខ្លាំង​ណាស់ ធ្វើ​ឲ្យ​គ្រប់គ្នា​ព្រឺរោម​តែម្ដង​។ នេះ​មិនទាន់​រាប់បញ្ចូល​ចិញ្ចៀន​ពេជ្រ​របស់​ពួកគេ​ទាំង​២​នាក់​ផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ការ​ឡាយ កាលពី​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ នៅពេល​មានការ​សួរនាំ​ពី​តម្លៃ​ចិញ្ចៀន​ពេជ្រ​នោះ អ្នកនាង ផល្លា ភរិយា Admin ជីក​ចក់ បាន​បញ្ជាក់​ច្បាស់ៗ​ថា ចិញ្ចៀន​ពេជ្រ​របស់​ខ្លួន​មាន​ទំហំ​១២​លី តម្លៃ​៨​ម៉ឺន ៨​ពាន់​ដុល្លារ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ចិញ្ចៀន​ពេជ្រ​ស្វាមី​របស់ខ្លួន​វិញ ធ្វើ​អស់​តែ​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ​ទេ​។ តាម​ការ​អះអាង​ខាងលើនេះ បើ​យើង សរុប​ថ្លៃ​បណ្ដាការ និង​ចិញ្ចៀន​ពេជ្រ​របស់​ពួកគេ​ទាំង​២​នាក់​នោះ ឃើញ​ថា លើស​ពី​២០​ម៉ឺន​ដុល្លារ​បាត់​ទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​រៀប​ការ អ្វី ដែល​ធ្វើឲ្យ​អ្នក​គាំទ្រ​ចាប់អារម្មណ៍​ថែម​មួយ​កម្រិត​ទៀត​នោះ ត្រង់​ថា នៅថ្ងៃទី១២ ខែ​វិច្ឆិកានេះ ភរិយា អេដមីន​ជីង​ចក់ បាន​មក​ពញ៉ាក់​អារម្មណ៍​លោក​មួយ​ទំហឹង​តែម្តង​ ដោយ​ទិញ​រថយន្ត​ម៉ាក Jeep Gladiator Unlimited Rubicon សេរ៊ី​ថ្មី​ពណ៌​ខ្មៅ​មួយគ្រឿង ជូន​លោក ដោយ​តាមដឹង មានតម្លៃក្បែរ១០ម៉ឺនដុល្លារឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ​អ្នកនាង ទ្រិ​ញ ផល្លា ត្រូវបាន​គេ​ដឹង​ថា ជា​ស្ត្រី​មេម៉ាយ​កូន​១ មាន​រូប​សម្រស់​ស្រស់​ស្អាត មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ និង​ពូកែ​រកស៊ី​ទៀត​ផង​។ លើស​ពី​នេះ នាង ក៏​ជា​អតីត​បេក្ខនារី ក្នុង​កម្មវិធី​ដ៏​ល្បី​មួយ មាន​ឈ្មោះថា កំពូល​តារា​បង្ហាញ​ម៉ូដ​កម្ពុជា (Cambodia Next Top Model) ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ការសម្រេច​ជ្រើសរើស ជា​គូ​អនាគត អ្នកនាង ផល្លា ធ្លាប់​បញ្ជាក់​ថា ដោយសារ​ទង្វើ​ល្អ និង អត្តចរិត​របស់​Admin ជីងចក់ ហើយ​ចាស់ទុំ មក​មើល​ក៏​ឃើញ​ថា បុគ្គល​ម្នាក់​ហ្នឹង​ល្អ​ដែរ​។ ម្យ៉ាងទៀត ពីមុន​Admin ជីងចក់​ជា​ មនុស្ស ខូច​នឹង​ស្រី ប៉ុន្តែ​តាំងពី​ស្គាល់​គ្នា​មក គាត់​អត់​ចេញ​ចរិត​ព្រាននារី​ជាមួយ​អ្នកនាង​នោះ​ទេ មិន​ហ៊ាន​ប៉ះពាល់ គាត់​គោរព​អ្នកនាង​តែម្ដង គាត់​ថា ទាល់តែ​បាន​រៀបការ​ជាមួយគ្នា ទើប​គាត់​ហ៊ាន​ប៉ះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ Admin ជីងចក់ ​វិញ ​ធ្លាប់​បាន​បញ្ជាក់​ពី​ការសម្រេចចិត្ត​ជ្រើសរើស អ្នកនាង ផល្លា ជា​ស្ត្រី​មេម៉ាយ មិន​ជ្រើសរើស​ក្រមុំ ជា​គូ​អនាគត​​ដែរ​ថា មែនទែនទៅ បើ​និយាយ​រឿងស្រី វា​ច្រើនៗ​មែនហើយ តែរ​កវា​មិន​ជួប​ស្រី វា​ជួបតែ​ញី ញី​ខ្វះ​អី មួយ​គ​គោក​ពេញ​ភ្នំពេញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Admin ជីងចក់ បកស្រាយ​ថា ញី​វា​មានអី​ក្រៅតែពី​ចេះតែ​ចាយលុយ ប្រើ​សម្ភារៈ​និយម របរ​អី ធ្វើខ្លួន​តែ​ប៉ុណ្ណឹង អត់​មាន​ចេះ​អី​ក្រៅពី​ធ្វើខ្លួន​ចាយលុយ​តែ​ប៉ុណ្ណឹង នេះ​គេ​ហៅថា​ញី​។ ដល់ពេល​ស្រី ចេះ​ធ្វើ​ការងារ​ផ្ទះ ចេះ​គោរព​ប្ដី ប្រតិបត្តិ​ប្ដី ស្រឡាញ់​គ្រួសារ ចេះ​ទុកដាក់ អាហ្នឹង​ហើយ​គេ​ហើយ​ថា​ស្រី ស្រី​ប្រកបដោយ​កល្យាណី​៣​ប្រការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ​នឹង​ប្រវត្តិ​ស្នេហា​វិញ ​អ្នកនាង​ផល្លា ​ធ្លាប់​បញ្ជាក់​​ដែរ​ថា ដំបូង​ឡើយ គាត់ (Admin ជីងចក់​) តាម​ញ៉ែ​អ្នកនាង ​តាំងពី​ឆ្នាំ​២០១៤ ហើយ​ការ​តាម​ញ៉ែ​នេះ មិនមែន​នៅ​ខាងក្រៅ​នោះ​ទេ គឺ​តាម​ញ៉ែ​តាម​ហ្វេ​ស​ប៊ុ​ក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង បន្តថា បន្ទាប់​មក​ គាត់​ព្យាយាម​Add​មក​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកនាង តែ​អ្នកនាង​មិនដែល​Confirm​ទេ ហើយ​គាត់​ក៏​ចរិត​ប្រុស​ស្អាត​ដែរ កាលណា​គាត់​អែ​ដម​ក​យើង យើង​អត់​Confirm គាត់​ក៏​Cancel Request​ហ្នឹង​វិញ ហើយ​គាត់​ព្យាយាម​អែ​ដ​ម​ក រ​ហូត តែ​អ្នកនាង អត់​ដែល​Confirm​ទេ​។ អ្នកនាង​ថា នេះ​អាច​មកពី​និស្ស័យ​នៃ​ការ​ជួបគ្នា​មិនទាន់​មកដល់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង បន្តថា ស្រាប់តែ​ថ្ងៃមួយ ពេលវេលា​មកដល់ អ្នកនាង ក៏បាន​ឆ្លើយ​ឆាត​គាត់ តែ​អត់​ទាន់​បាន​ទទួល​Friend​ទេ ហើយ​គាត់​សួរ​ពី​បញ្ហា​អា​ខោ​ន​ទី​ក​តុ​ករ​បស់​អ្នកនាង ហើយ​គាត់​សួរ​អ្នកនាង​ដូច​មនុស្ស​ស្គាល់​គ្នា​យូរហើយ​អញ្ចឹង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់​សួរ​រឿង​អា​ខោ​នទី​ក​តុ​ក​របស់​នាង ២ ៣​ហ្នឹង​ពិត ឬ​មិន​ពិត ហើយ​អ្នកនាង​គិតក្នុងចិត្ត​ថា ចុះ​អា​ប៉ិ​ហ្នឹង​ថី មក​ចេះដឹង​រឿង​អា​ខោ​ន​ឯង ពិត​ឬ​មិន​ពិត​ចឹ​ង​។ បន្ទាប់មក មិនដឹង​ជា​មាន​ការ​អី​ទេ ក៏​និយាយ​គ្នា ទៅមក​ទៅមក។ ​និយាយ​បានតែ​ប៉ុណ្ណឹង អ្នកនាង​ក៏​ប្រាប់​ថា សុំ​លាក់​សិន ចាំ​ពេល​ការ​រួច​ចាំ​ហែក​កេរ្ដិ៍៕ សូម​ទស្សនា​ វីដេអូ​ ខាងក្រោម ៖​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment