ជម្រះមន្ទិល​! គង់ ចាន់​ស្រីមុំ និង ឌី សូ​នី​តា បង្ហោះ​សារ ហាក់​ដៀមដាម​គ្នា ចុង​ក្រោយ​ស្រាប់តែ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​សង្កេត​ឃើញ​ថា ក្រោយពី​តារា​សម្ដែង ឌី សូ​នី​តា បាន​បង្ហោះ​សារ ពាក់ព័ន្ធ​នឹង អ្នក​និយាយ​អាក្រក់​ពី​ខ្លួន​នោះ​, មួយថ្ងៃ​ក្រោយមក​ស្រាប់តែ តារា​សម្ដែង គង់ ចាន់​ស្រីមុំ ក៏បាន​បង្ហោះ​សារ​ដែរ ដោយ​មើល​ទៅ​ហាក់​ដៀមដាម​គ្នា​អញ្ចឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​សម្ដែង ឌី សូ​នី​តា បាន​បង្ហោះ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១​ដូច្នេះ​ថា «​អ្នក​កាន់តែ​និយាយ​អាក្រក់​ពី​ខ្ញុំ អ្នក​ក៏​កាន់តែ​អស់​តម្លៃ​ក្នុង​កែវភ្នែក​ខ្ញុំ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នក​គិតថា​រាល់​ការនិយាយ​អាក្រក់​ពី​គេ​ដើម្បីអោយ​ខ្លួនឯង​ល្អ វា​ធ្វើ​អោយ​អ្នក​កាន់តែ​មានអំណាច តែ​ផ្ទុយទៅវិញ ធាតុពិត​អ្នក​ភ្លេច​មើល​ក្រោយខ្នង​របស់​អ្នក ថា​រូបភាព​របស់​អ្នក​វា​គួរអោយ​អនិច្ចា​ប៉ុនណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្ស​អាត្មានិយម​ដូចជា​អ្នក គ្មាន​ថ្ងៃ​ទទួលស្គាល់ថា ​ខ្លួនឯង​មាន​កំហុស​ប៉ុនណា​រហូត​ដល់​ថ្ងៃ​អវសាន អរគុណ​ដែល​ធ្វើអោយ​ខ្ញុំ​កាន់តែ​រឹងមាំ​ ដោយសារ​ទង្វើ​របស់​អ្នក​កន្លងមក​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១​នេះ ស្រាប់តែ​តារា​សម្ដែង គង់ ចាន់​ស្រីមុំ បាន​បង្ហោះ​រូបថត​ខ្លួន ជាច្រើន​សន្លឹក អម​ដោយសារ​បែបនេះ​ថា «”​សន្តាន​មនុស្ស​”វា​មិនបាន​បញ្ចេញ​អោយ​យើង​ស្គាល់​នៅ​ពេល​ ដែល​ជួប​យើង​ម្តង រឺ​ពីរដង​នោះទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​វា​នឹង​បញ្ចេញ​នៅពេលដែល​យើង​ស្គាល់​វា​កាន់តែ​យូរ វា​នឹង​ចេញ​ធាតុ​ពិត​ដោយ​ឯកឯង​ អរគុណ​ពេលវេលា ដែល​បាន​បង្រៀន​អោយ​ស្គា​ល់​ពី​ពាក្យ​ថា “​សន្តាន​មនុស្ស​” កាន់តែ​ច្បាស់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយ​ឃើញ​អ្នកនាង​គង់ ចាន់​ស្រីមុំ បង្ហោះ​បែបនេះ ស្រាប់តែ​មានការ​លើកឡើង​ភ្ជាប់​ជាមួយ​ស្ក្រី​ន​សត សារ របស់​តារា​សម្ដែង ឌី សូ​នី​តា ថា ដូចជា​ដៀមដាម​គ្នា​អា​ម៉េច​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បី​ជម្រះ​មន្ទិល​ជុំវិញ​ចម្ងល់​នេះ អ្នក​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​តារា​សម្ដែង ឌី សូ​នី​តា បាន​ឆ្លើយតប ដោយ​បញ្ជាក់​ច្បាស់ៗ​ថា «admin ចង់​ប្រាប់ថា​២​នាក់​គាត់ មិន ដែលមាន​បញ្ហា​អី​នឹង​គ្នា​ទេ ចូល​កុំ​និយាយ​តែឯង​អោយ​អ្នកដទៃ​មាន​បញ្ហា​ព្រោះតែ ការ​គិត​ខុស​របស់​យើង​»៕​

Related posts