កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ លោកយាយ នារីដ៏ស្រស់ស្អាតម្នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «NaNa Nunanit» បានទទួលមរណភាព ធ្វើឲ្យរូបនាង ជាចៅ សោកសង្រេងជាពន់ពេក បង្ហោះសាររៀបរាប់យ៉ាងកម្សត់។
នៅពេលអ្នកលក់ផលិតផលតាមអនឡាញដ៏មានប្រជាប្រិយភាពរូបនេះ ជួបទុក្ខធំនោះ បានធ្វើឲ្យបុគ្គលល្បីៗជាអ្នកលក់ដូចគ្នា, អ្នកស្ថិតក្នុងរង្វង់សិល្បៈ, អភិជន ចូលរួមរំលែកទុក្ខព្រោងព្រាត ជាមួយនឹងការចូលបុណ្យ ផងដែរ។ បុគ្គលល្បីៗ ដែល ចូលរួមរំលែកទុក្ខ និងចូលបុណ្យ មានដូចជា លោក យឹម តាស្រង់, តារាសម្ដែង ហង្ស ម៉ារ៉ានី, ភរិយា តារាចម្រៀង កែវ វាសនា, អ្នកនាង Love Riya, លោក ឌួង ឆាយ ជាដើម។
ជាការអរគុណដល់ លោកយឹម តាស្រង់ នារីម្នាក់នេះ បានរៀបរាប់ថា «អរគុណបងប្អូនទាំងអស់ដែលបានចូលរួមរំលែកទុក្ខ អរគុណបងប្រុសជាទីស្រលាញ់អោយតែមានទុក្ខមានវត្តមានបងប្រុសក្នុងជីវិតប្អូនជានិច្ច ចាំមិនភ្លេចទេក្នុងថ្ងៃវះកាត់ឆ្លងទន្លេប្រសិនពេលនោះប្អូនខ្វះឈាម គឺបងចាំផ្តល់ឈាមខ្លាចប្អូនស្រីមានបញ្ហា បងប្អូនសុទ្ធតែស្រី តែមានបងប្រុសក្រៅផ្ទៃប្រៀបដូចបងបង្កើតYem Tasrong»។
ជាការអរគុណដល់សម្ដែងហង្ស ម៉ារីនី ដែរ នារីខាងលើ បានលើកឡើងដែរថា «បងអរគុណអូនសម្រាប់ទឹកចិត្តដ៏ធំធេងមួយនេះ សម្រាប់បងពេលដែលមានទុក្ខដ៏ក្រៀមគ្រាំ មានវត្តមានអូនចូលមករំលែកទុក្ខ សូមជូនពរអូនមានសុខភាពល្អជោគជ័យគ្រប់ភារកិច្ចទាំងអស់ ប្អូនស្រីម្នាក់នេះគឺល្អនឹងខ្ញុំណាស់ បងអរគុណអូនមើលថែបងពីចម្ងាយរហូតមក»។
ម្ចាស់គណនីខាងលើ បានធ្វើការអរគុណដល់ភរិយាតារាចម្រៀង កែវ វាសនា ដែរថា «អូនអរគុណបងស្រីដ៏ល្អជួយគាំទ្រទាំងរ៉ូបរហូតមក ពេលអូនមានទុក្ខមានវត្តមានបងចូលរួមជាមួយអូនទៀត ទឹកចិត្តដ៏ល្អមួយនេះអូនពិតពុំអាចបំភ្លេចបានទេ អូនសូមអរគុណបងសូមជូនពរបងជោគជ័យគ្រប់ភារកិច្ច និងមានសុខភាពល្អទាំងក្រុមគ្រួសារ Lim Sokunthearyដោយក្តីស្រលាញ់ពីអូនណាណា»។
ជាការអរគុណដល់អ្នកនាងLove Riyaម្ចាស់គណនីហ្វេសប៊ុកខាងលើ បានលើកឡើងថា «អូនអរគុណបងស្រីដ៏ល្អជួយគាំទ្រទាំងរ៉ូបរហូតមក ពេលអូនមានទុក្ខមានវត្តមានបងចូលរួមជាមួយអូនទៀត ទឹកចិត្តដ៏ល្អមួយនេះអូនពិតពុំអាចបំភ្លេចបានទេ អូនសូមអរគុណបងសូមជូនពរបងជោគជ័យគ្រប់ភារកិច្ច និងមានសុខភាពល្អទាំងក្រុមគ្រួសារ ដោយក្តីស្រលាញ់ពីអូនណាណា Love Riya»។
ជាការអរគុណដល់ទឹកចិត្ត លោក ឌួង ឆាយ នារីខាងលើនេះ បានបង្ហោះសារ រៀបរាប់យ៉ាងវែងអន្លាយថា «ទោះបីជាបងប្រុសស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក្តី តែបងប្រុសពុំដែលភ្លេចក្នុងការចែករំលែកធនធាន ដែលបងមានដល់សង្គម ពេលនេះជាកិត្តិយសណាស់បងប្រុសឆ្លៀតចូលរួមរំលែកទុក្ខដ៏ក្រៀមគ្រាំ ដល់គ្រួសារប្អូន ជាទឹកចិត្តដ៏ធំធេងដែលពុំអាចបំភ្លេចបានសម្រាប់គ្រួសារប្អូន
សូមបុណ្យកុសលដែលខ្ញុំបានធ្វើ និងអំពើល្អរបស់បង សូមព្រះជួយឃុំគ្រងគ្រួសារបងអោយមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច មានសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្ត បងឌួងឆាយសូមមិនអោយបង្ហោះ តែតែទប់ចិត្តមិនបាន និងទឹកចិត្តដ៏ល្អរបស់បងមួយចំនួនធំដែលខ្ញុំចង់អោយបងប្អូនដឹងថា គាត់មិនចេះរើសអើងមនុស្សទេ ទោះស្ថិតនៅចំណុចណា
កាលពីឆ្នាំ2018 ខ្ញុំទៅផ្សារអ៊ីអន2 ក៏ជួបគាត់ចៃដន្យ មនុស្សជាច្រើនសម្លឹងមើលគាត់ គាត់ដើរបណ្ដើរជម្រាបសួរគេគ្រប់គ្នា ដែលឃើញគាត់ដោយមិនប្រកាន់មិនរើសអើង ធ្វើអោយម្នាក់ៗសប្បាយចិត្តណាស់ព្រមទាំងខ្ញុំផងដែរ ត្រូវគាត់លើកដៃសំពះទាំងខ្ញុំស្លៀកពាក់ខោមិនខោអាវមិនអាវទេពេលនោះ សូមអរគុណដល់ប្អូនរបស់បងផងដែរ ដែលបានចូលរួមរំលែកទុក្ខរបស់ប្អូនជាកិត្តិយសសម្រាប់គ្រួសារប្អូនណាស់»។
ជាការឆ្លើយតប នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ឌួង ឆាយ បានលើកឡើងថា «សូមកុំអោយបង្ហោះ ប៉ុន្តែគាត់សប្បាយចិត្តពេកក៏បង្ហោះចឹងខ្ញុំមានតែស៊ែរអោយគាត់ និងក្រុមគ្រួសារសប្បាយចិត្ត ពេលគាត់កំពុងមានទុក្ខ»៕