កាលពីពេលថ្មីៗកន្លងទៅនេះ កញ្ញា តេង ស៊ីណាត ហៅ អាជី បានប្រកាសដំណឹងដ៏ចាប់អារម្មណ៍ជុំវិញវេជ្ជបណ្ឌិតនៅគ្លីនិកមួយកន្លែងវះកាត់នាងហើយ មិនទទួលខុសត្រូវ ទុកឲ្យនាងរងវិបត្តិជិតស្លាប់។
ទន្ទឹមនឹងការប្រកាសដំណឹងនេះ អាជី ក៏បានប្ដេជ្ញាតស៊ូ ដើម្បីឆាប់ជាឡើងវិញ ទៅបកស្បែកគ្លីនិកនោះ ដើម្បីកុំឲ្យប្រជាពលរដ្ឋផ្សេងទៀត ចាញ់បោកដូចនាងដែរ ហើយនាងក៏បានអរគុណដល់វេជ្ជបណ្ឌិត ថៃ ដែលបានជួយនាងផងដែរ។
ក្រោយសម្រាកព្យាបាលអស់រយៈពេលប៉ុន្មានថ្ងៃនោះ ពេលនេះ អាជី ជិតជាសះស្បើយបានត្រឡប់ទៅផ្ទះវិញហើយ។ ជាក់ស្ដែង អាជី បានបង្ហោះសារ កាលពីរសៀលថ្ងៃទិ១១ ខែវិច្ឆិកា ឆ្នាំ២០២១ថា «២ថ្ងៃទៀត ខ្ញុំទៅផ្ទះវិញបានហើយសប្បាយចិត្តណាស់ ខ្ញុំជិតជាហើយ ត្រៀមទៅពេទ្យបោកប្រាស់ ខ្ញុំជិតជាហើយត្រៀមទៅ»។
ងាកមកចាប់អារម្មណ៍ លោក អេងឡាយ វិញ តាំងពី អាជី ឈឺមក រូបគេ បារម្ភ និងមើលថែ អាជី យ៉ាងយកចិត្តទុកដាក់ ជាមួយនឹងពាក្យសម្ដីលើកទឹកចិត្តជាច្រើន។ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ រូបគេ បានបង្ហោះសារលើកទឹកចិត្ត អាជី ថា «ឆាប់ជាកូនក្មេង កុំឈឺយូរពេកបងអផ្សុក»។
បន្ថែមលើនេះ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ អាជី បានរូបថតអនាគតស្វាមី១សន្លឹក អមដោយសារសរសើរថា «ប្ដីខ្ញុំខុសពីគេ ប្រពន្ធឈឺនៅដេកអោបប្រពន្ធ ១០នាទីសួរម្ដង អូនឃ្លាននៅ អូននៅឈឺទៀតអត់ប្រាប់បងមក មិនហ៊ានទៅណាចោលប្រពន្ធទេ ទោះការងារសំខាន់ ក៏មិនទៅដែរ រកណាបានទៀត»៕