រាជធានីភ្នំពេញ ៖ ពិតណាស់ ជឿជាក់ថា មហាជនជាច្រើន ប្រាកដជាស្គាល់និងដឹង ពីប្រជាប្រិយភាពនិងកេរ្ត៍ឈ្មោះ បោះសម្លេង របស់ពិធីករ ជា វិបុល ស្វាមីអ្នកនាង គង់ សុជាតិ ជាសិល្បករម្នាក់ ដែលជោគជ័យលើវិថីសិល្បៈនេះជាខ្លាំង ខណៈរៀបការហើយ មានកូនរួចក្តី តែរូបលោកនៅតែ មានហាងឆេងត្រូវប៉ាន់ដដែល លើអាជីពជា ពិធីករទូរទស្សន៍ និងកម្មពិធីនានា។
ជាមួយគ្នានេះ ប្រសិនងាកទៅមើល ជីវិតឯកជនវិញ បើទោះបី មានភរិយាខុសជំនាន់ច្រើនជាងខ្លួនក្តី តែរូបលោក តែងផ្តល់ភាពកក់ក្តៅ សេចក្តីស្រលាញ់ និងភាពផ្អែមល្អែមទៅ កាន់ភរិយានិងគ្រួសារជាខ្លាំង រវល់យ៉ាងណាក៏ មានពេលវេលា នាំភរិយា និងកូនស្រី ដើរលេងកម្សាន្ត Shoppingដែរ។
យ៉ាងណាក្តី ថ្មីៗនេះ ជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍លើកទី៨ របស់គូស្វាមីភរិយាមួយគូនេះ ដោយក្នុងនោះ គេឃើញ ពិធីករល្បីឈ្មោះរូបនេះ ដឹកដៃភរិយា ថតរូបអនុស្សាវរីយ៍ មើលមួយភ្លែត ស្មានតែរៀបការម្តងទៀត មិនខុសគ្នាឆ្ងាយប៉ុន្មានទេ ពីរូបថត Pre-Wedding របស់គូស្នេហ៍បម្រុងនឹងចូលរោងការ ដែលធ្វើឲ្យ ភរិយាមើលទៅមិនសមមានអាយុច្រើនជាងខ្លួនឡើយ ជាងនេះទៅទៀត មើលទៅជាគូស្វាមីភរិយាសមគ្នាខ្លាំងណាស់ ស្រស់ស្អាតទាំងព្រម៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖