ជាដំណឹងដ៏សោកសៅ និងក្រៀមក្រំបំផុតសម្រាប់មហាជន ជាពិសេសបងប្អូនសាច់ញាតិកូនចៅរបស់តារាភាពយន្ដ និងចម្រៀងជើងចាស់ទស្សវត្សឆ្នាំ៦០ អ្នកស្រី កែវ មន្ថា ខណៈដែលអ្នកស្រីបានលាចាកលោក កាលពីយប់មិញ ក្នុងជន្មាយុ៧៧ឆ្នាំ ។
តាមការបញ្ជាក់ពីតារាចម្រៀង ស៊ូ សីរីកា ដែលត្រូវចៅរបស់អ្នកស្រី កែវ មន្ថា បានឱ្យដឹងដោយសំណេរយ៉ាងដូច្នេះថា៖ «សូមដួងវិញ្ញាណក្ខន្ធលោកយាយ កែវ មន្ថា ជាទីស្រលាញ់ គោរពរបស់កូនចៅនឹងជាម្លប់ក្រុមគ្រួសារទាំងមូលបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ចៅស្រលាញ់លោកយាយខ្លាំងជាទីបំផុត» ។
បើទោះជាយ៉ាងណា សីរីកា ក៏មិនបានបញ្ជាក់អំពីមូលហេតុនៃមរណភាពរបស់អ្នកស្រី កែវ មន្ថា ឡើយ ប៉ុន្តែប្រភពមួយក៏បានបញ្ជាក់ឱ្យដឹងដែរថា តារាជើងចាស់រូបនេះបានទទួលរមណភាពដោយសារជរាពាធ ។
គួរបញ្ជាក់ផងដែរថា អ្នកស្រី កែវ មន្ថា តារាភាពយន្តពានរង្វាន់អប្សរារឿង «សង្សារឧត្តមដួងចិត្ត» និង តារាចម្រៀងពីទស្សវស្សទី៦០ គឺម្ចាស់បទ «ខ្យល់កំពូលភ្ន» ។ អ្នកស្រីក៏បានបន្សល់ទុកនូវស្នាដៃសិល្បៈជាច្រើនរួមមាន រឿងស្បៃក្រហម, រឿងងាកមើលក្រោយផង, រឿងចិត្តម្តាយ ឬគូកម្មទេបង, រឿងសង្សារឧត្តមដួងចិត្ត, រឿង សំណើចចំអកនៃព្រហ្មលិខិត, រឿងផ្ការាំទឹករាំ, រឿងព្រះរាមចូលកោដ្ឋបញ្ឆោតនាងសីតា (រាមកេរ្តិ៍), , រឿងទឹកភ្នែកនាងគ, រឿងប្រហារដួងចិត្ត, រឿងសុគន្ធថោង, រឿងពូជមួយត្រួយពីរ, រឿងឆាយាលើអង្គរ ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖