រាជធានីភ្នំពេញ៖ ពិតណាស់ កាលពីពេលថ្មីៗនេះ លោក ងួន សុបិន ដែលត្រូវគេស្គាល់ថា ជាតារាកំប្លែងផង អ្នកនិពន្ធប្រចាំផលិតកម្មថោនផង ហើយក៏ជាអ្នកចម្រៀងផង បានអំពាវនាវសុំមហាជន ក៏ដូចជា អ្នកគាំទ្រ ម្នាក់ៗមួយដុល្លារ ដើម្បីផលិតបទចម្រៀង ដែលមានចំណងជើងថា Pakpongvong 2។
ជាមួយគ្នានោះដែរ តារាពហុជំនាញរូបនេះ បានសរសេរឱ្យបងប្អូនមហាជន ដែលបាញ់លុយចូលកុងអេប៊ីអេ របស់លោក ដើម្បីផលិតបទចម្រៀងមួយបទនេះ។
ក្នុងនោះ លោក ងួន សុបិន បានសរសេរ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដូច្នេះថា៖
(Pakpongvong 2) អរគុណទឹកចិត្តបងប្អូនដែលស្រឡាញ់ បាញ់លុយABAអោយខ្ញុំ តែខ្ញុំបានបាញ់ជូនវិញអស់ហើយ តែនៅបងប្រុសម្នាក់ទៀត1$ ដោយសារគាត់បាញ់មកតាម ACLEDA ចឹងញុមមិនដឹងបាញ់មិចវិញ តែញុមជូន សុភាសិតមួយហើយយកទៅប្រើទៅ (របស់Free មិនសូវល្អទេបងអូន) ហិហិ – ងួន សុបិន
ជាមួយគ្នានោះដែរ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គម ចូលទៅខមិន ហេតុអ្វីលោកមិនសហការជាមួយផលិតកម្មថោនទៅ លោក ងួន សុបិន ថា លោកមិនសុំនោះទេ តែចង់ឱ្យ យើងចេះរួមគ្នា ហើយលោកថា បេះដូងមនុស្សម្នាក់មិនកំណាញ់ទេ គ្រាន់តែអ្នកខ្លះមិនហ៊ានសម្តែងថា ពួកគាត់ស្រលាញ់សិល្បៈប៉ុណ្ណោះ។
ទន្ទឹមនោះដែរ ក្រោយពីការអំពាវនាវសុំម្នាក់ ១ដុល្លារ ពី ងួន សុបិន ក៏មានមហាជន បានផ្ញើរជូនលោកតាម ABA និង អ្នកខ្លះទៀតក៏បានរិះគន់លោក ដោយសារតែខ្លួនលោក ជាអ្នកនិពន្ធ នៅក្នុងផលិតកម្មថោន ហើយបែរជាមកសុំលុយមហាជន នៅលើបណ្តាញសង្គមបែបនេះទៅវិញ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖