តារាសម្ដែង រចនា រ៉ាវាឌី បញ្ជាក់ថា ស្ថានភាពជំងឺកូវីដ-១៩ របស់ខ្លួន បានធូរស្បើយច្រើន ប៉ុន្តែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ​ ៖ ស្រី​ស្រស់ រចនា រ៉ា​វា​ឌី ដែល​ត្រូវបាន​មហាជន​ស្គាល់​ជាទូទៅ​ថា នាង​ជា​តារា​សម្ដែង និង​ជា​តារា​បង្ហាញ​ម៉ូដ​មាន​ប្រជាប្រិយភាព​មួយរូប នៅក្នុង​មជ្ឈដ្ឋាន​សិល្បៈ​កម្ពុជា និង​កំពុងតែ​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ផង​នោះ បាន​ថ្លែង​បញ្ជាក់ថា ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ របស់​នាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងបញ្ជាក់ថា ​រហូតមក​ដល់ពេលនេះ បាន​ធូរស្បើយ​ច្រើន​ហើយ បន្ទាប់ពី​ក្រុមគ្រូពេទ្យ​បាន​យកចិត្តទុកដាក់ ព្យាបាល​លើ​រូបនាង និង​អ្នកជំងឺ​ដទៃទៀត អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​។ ជាមួយគ្នានេះ រចនា រ៉ា​វា​ឌី ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​គ្រប់រូប សូមកុំ​មើលស្រាល​ជំងឺ​នេះ​ឲ្យ​សោះ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ស្រី​ស្រស់​រាង​ខ្ពស់ស្រឡះ កញ្ញា រចនា រ៉ា​វា​ឌី បាន​ថ្លែងប្រាប់ Fresh News Plus តាមរយៈ​សារ​អេ​ឡិច​ត្រូ​និ​ច នៅថ្ងៃនេះ​ឲ្យ​ដឹងថា គិត​រហូតមក​ដល់ពេលនេះ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ របស់​នាង​បាន​ធូរស្បើយ​ច្រើន​ហើយ ពោលគឺ​សុខភាព​ហាក់​វិល​ទៅរក​ភាព​ធម្មតា​វិញ នៅ​រង់ចាំតែ​ថ្ងៃ​ដែល​គ្រូពេទ្យ អនុញ្ញាត​ឲ្យ​ចេញពី​កន្លែង​ព្យាបាល​ប៉ុណ្ណោះ ប៉ុន្តែ​មិនទាន់​ដឹង​ទេ​ថា គ្រូពេទ្យ​ឲ្យ​រូបនាង​ចេញទៅ​ផ្ទះ​នៅ​ថ្ងៃ​ណា ព្រោះ​ត្រូវ​តាមដាន​បន្តទៀត​ឲ្យ​ច្បាស់​ថា ជាសះស្បើយ​១០០%​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រចនា រ៉ា​វា​ឌី បន្ថែមទៀតថា ទោះបីជា​រូបនាង ត្រូវបាន​ក្រុមគ្រូពេទ្យ​បញ្ជាក់ថា បាន​ធូរស្បើយ ឬ​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ក្ដី ប៉ុន្តែ​នាង​ត្រូវ​បន្ត​វិធានការ​សុខាភិបាល គឺ​ការធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ បន្តទៀត​នៅឯ​ផ្ទះ​ផ្ទាល់ខ្លួន ដើម្បី​ធានា​សុវត្ថិភាព​ទាំង​រូបនាង និង​គ្រួសារ​របស់​នាង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រចនា រ៉ា​វា​ឌី បាន​បន្តថា ទោះបីជា​រូបនាង បាន​ធូរស្បើយ​ច្រើន និង​ជិត​បាន​ត្រឡប់មកផ្ទះ​វិញ​ក្ដី ប៉ុន្តែ​អ្វី​ដែលជា​រឿង​សំខាន់ នាង​ចង់​ប្រាប់​ដល់​បងប្អូន​គ្រប់គ្នា គឺ​នាង​នៅតែ​ទទូច​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ជាមួយនឹង​ជំងឺ​កូ​វីដ​-១៩ កុំ​មើលស្រាល​ជំងឺ​នេះ​ឲ្យ​សោះ ព្រោះ​រូបនាង​ផ្ទាល់​បាន​ឆ្លងកាត់​ការចាក់​វ៉ាក់សាំង​រួចរាល់ តែ​មិនអាច​គេច​ផុតពី​ជំងឺ​នេះ​បាន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​បន្តថា ជាពិសេស​សូម​បងប្អូន កុំទៅ​កន្លែង​ណា​មាន​មនុស្ស​ច្រើន ជៀសវាង​ការជួបជុំ និង​ត្រូវមាន​អនាម័យ​ចំពោះ​ខ្លួនឯង​ជាប់​ជានិច្ច ដើម្បី​បង្កា​កុំ​ឲ្យ​មាន​ការឆ្លង​កាន់តែច្រើន មកដល់​ខ្លួន​យើង ឬ​ក្រុមគ្រួសារ​របស់​បងប្អូន​ណា​ម្នាក់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូមបញ្ជាក់ថា តារា​សម្តែង​ល្បីឈ្មោះ​មួយរូប ក្នុង​វិស័យ​ភាពយន្ត ដែល​មហាជន​និយម​ឃើញ​វត្តមាន​ក្នុងការ​សម្តែង ភាពយន្ត​ជីវិត​របស់​ផលិតកម្ម Sastra Film គឺ​កញ្ញា រចនា រ៉ា​វា​ឌី ត្រូវបាន​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២១ បន្ទាប់ពី​នាង​បាន​ប៉ះពាល់​ផ្ទាល់ ជាមួយនឹង​ក្រុមការងារ​ថត​ភាពយន្ត​៕ ប្រភព ៖ Fresh News​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment