ដុតបាត់​! ខេមរៈ សិរីមន្ត បង្ហោះ​រូប​ជាមួយ​នារី​ម្នាក់ ហើយ​សួរថា អ្នកណា​?, អ្នកគាំទ្រ​ឆ្លើយ​វិញ​ចង់​គាំង​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេមរៈ សិរីមន្ត ជា​តារា​ចម្រៀង​មួយ​រូប ដែល​ធ្លាប់​លាក់បាំង​រឿង​មានគ្រួសារ​កាលពី​ប៉ុន្មាន​ឆ្នាំមុន ប៉ុន្តែ​ក្រោយពី​ព័ត៌មាន​ជុំវិញ​រឿង​នេះ ត្រូវ​បាន​បែក​ធ្លាយ​នោះ លោក​ក៏បាន​ធ្វើការ​បង្ហាញមុខ​ប្រពន្ធ​កូន​ជា​សាធារណៈ​ឲ្យ​មហាជន​បាន​ដឹង បង្ក​ជា​ការ​ចាប់អារម្មណ៍​ពី​សំណាក់​អ្នកគាំទ្រ​ជា​ខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ការ​បង្ហាញមុខ​ប្រពន្ធ​កូន​ជា​សាធារណៈ​នេះ មិនបាន​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​លោក​ធ្លាក់ចុះ​នោះឡើយ មានតែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​សម្ដែង​អារម្មណ៍​សប្បាយចិត្ត ដែល​លោក​ក្លាហាន ហ៊ាន​បង្ហាញ​ការពិត​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំងពី​ពេលនោះ​មក ជារឿយៗ លោក​តែងតែ​បង្ហោះ​រូប​ជាមួយ​គ្រួសារ បង្ហាញ​ភាព​ផ្អែមល្ហែម​ជា​សាធារណៈ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់ខ្លួន ហើយ​ភរិយា​របស់លោក ក៏​ឧស្សាហ៍​បង្ហោះ​រូប បង្ហាញ​ពី​សុភមង្គល​ក្នុង​គ្រួសារ​ផងដែរ ជាហេតុ​ធ្វើ​ឲ្យ​មហាជន ពិសេស​អ្នកគាំទ្រ ជារឿយៗ​មានការ​ពេញចិត្ត​ជាខ្លាំង និង​រំភើប​ជំនួស​អាយ​ដលរ​បស់​ពួកគេ​ខ្លាំងណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ថ្មីៗ​នេះ កំពូល​តារាចម្រៀង​ខេមរៈ សិរីមន្ត បាន​បង្ហោះ​រូបថត ស្ថិតក្នុង​សំលៀកបំពាក់​ខោអាវ​ពណ៌​ស ដើរ​កាន់​ដៃ​ភរិយា ហើយ​លើក​ជា​សំណួរ​ទៅកាន់​អ្នកគាំទ្រ​ដូច្នេះ​ថា «​ទាយ​មើលថា​នារី​ដែល​ខ្ញុំ​កំពុង​កាន់​ដៃ​នេះ​ជា​អ្នកណា​?»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាន់តែ​ឃើញ​សួរ​បែបនេះ មានអី​អ្នកគាំទ្រ ឆ្លើយ​បាន​ដូច​ចិត្ត ដោយ​ដាក់​ម្នា​ក់​មួយ​ម៉ាត់​គួរ​ឲ្យ​អស់សំណើច​ថា «​ក្មួយ​ស្រី​បង្កើត អូ​! ច្រឡំ ម្តាយ​គេ​ជា​អ្នកបង្កើត​ទេ​, ក្មួយ​ស្រី ជីដូនមួយ​, ប្រពន្ធចុង​, ប្រពន្ធ​៥​, អត់​ហ៊ាន​ផុស​Alone ទៀត​ខ្លាច​ប្រពន្ធ​វៃ​ដែរ​តើ my idol, ដូច​ចែ​ឯង​ម៉េស​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​មិនដឹង​ទេ ព្រោះ ប្លែក​មុខ​រហូត អត់​ហ៊ាន​និយាយ​ខ្លាច​ខុស ហិ​ហិ​ហិ​,​ ប្រយ័ត្ន​ភរិយា​ប្រចណ្ឌ​ពូ​មុន​, ជា​កូនប្រសា​ម៉ា​ក់បង​, នារី​នោះ​ត្រូវជា​ពូ​រ​បស់បង​មន្ត​, តារា​បង្ហាញ​ម៉ូត​, ខ្ញុំ​មិន​ហ៊ាន​ស្រមៃ​ទេ​បង​មន្ត​, មិនមែន​ជា​ស្រី​ក្រៅ​ទេ​, បើ​ខ្ញុំ​ទាយ​មិន​ខុស​ទេ​នោះ​ គឺ​នាង​ជា​មនុស្ស​ស្រី​, សង្សារ​ចាស់​បង​មុន​»៕

Related posts