គូព្រេងមិនព្រាត់មែន​! ទើបតែ​ឈ្លោះ​គ្នា​បែកផ្សែង អ្នកនាង​Love Riya និង​ប្រូ សូ​នី ត្រូវ​គ្នា​វិញ​បាត់ ថែមទាំង​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំបាន​ថា នៅពេល​អ្នកនាង​Love Riya និង លោក ដែន សូ​នី មានរឿង​ចម្រូងចម្រាស​ជាមួយគ្នា ពាក់ព័ន្ធ​នឹង​មតិ​មួយចំនួន​ចោទប្រកាន់ថា អ្នកនាង​Love Riya​ដណ្ដើម​ប្ដី​គេ​នោះ ពួកគេ ក៏​ឈានដល់​ផ្លូវបំបែក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា ក្រោយ​បែក​គ្នា​មួយរយៈ ស្រាប់តែ​ពួកគេ​ត្រូវ​គ្នា​វិញ​ដដែល រហូត​អ្នកគាំទ្រ​ម្នាក់​លើកឡើងថា «​គូព្រេង​មិន​ព្រាត់​គឺ​អញ្ចឹង​»​។ ជាការ​ឆ្លើយតប អ្នកនាង Love Riya​បាន​បញ្ជាក់ថា «​បើ​អ្នកគ្រូ​គាត់​ថា បើ​គាត់​ទាយ​ឲ្យ​យើង បើ​គាត់​ទាយ​ទទេ​តែម្ដង គាត់​ឲ្យ​យើង​ជឿ​តែ​៣០​ភាគរយ​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​បើ​គាត់​ដុត​ទៀត គាត់​ថា គឺ​១០០​ភាគរយ អត់​បែក​គ្នា​ទេ អត់​បែក​គ្នា​ទេ ខ្ញុំ​ថា ម៉េច​បាន​អត់​បែក បើ​ខ្ញុំ​ឈ្លោះ​គ្នា​ចឹ​ង អត់​បែក​ម៉េច ត្រូវតែ​បែក អ្នកគ្រូ​ឯង​ត្រូវតែ​បែក គាត់​ថា​គាត់​អត់​ចេះ​និយាយ​ទេ បើ​គាត់​មើល​ទៀន​ឃើញ​ចឹ​ង​ឲ្យ​គាត់​ថា​ម៉េច​…»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញថា ករណី​ខាងលើនេះ គ្រូទាយ ពិតជា​ទាយ​ឆុត​មែនទែន​។ តែ​ក្រោយមកទៀត ពួកគេ ក៏​បែក​គ្នា​ទៀត រហូត​លោក​ដែន សូ​នី សម្រេច​ទៅ​សាង​ផ្នួស​១​អាទិត្យ ត្រឡប់មកវិញ ខាន​បង្ហាញ​វត្តមាន​ជាមួយគ្នា​អស់​រយៈពេល​ជា​យូរ ហើយ​ថ្មីៗ​នេះ ថែមទាំង​មាន​រឿងរ៉ាវ​ជាមួយគ្នា​រហូត​អ្នកនាង​Love Riya ប្រើ​សម្ដី​ធ្ងន់​ៗ​ដាក់​លោក​សូ​នី​ទៀត​ផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា​អ្វីៗ​ ពិតជា​មិន​នឹកស្មាន​ដល់​មែន ស្រាប់តែ​កាលពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២១​ម្សិលមិញ​នេះ ពួកគេ​ទាំង​២​ ត្រូវរ៉ូវ​គ្នា​វិញ ​ថែម​ទាំង​ល្អូក​ល្អឺន លែបខាយ​ពាក្យ​សម្ដី​ជាមួយ​គ្នា មិន​ចាញ់​ពេល​មុន​ៗ​នោះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​បង្ហាញ​វត្តមាន​ជាមួយគ្នា​នេះ ​ធ្វើ​ឡើង​នៅ​ក្នុង​ការ​ឡាយ​លក់​ផលិតផល​របស់​អ្នក​នាងLove Riya និង​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​ជាមួយ​គ្នា​ ដែល​មាន ​ប្រូ សូនី ជា​អ្នកបើកបរនោះ។ នេះ មិន​ខុសពី​គ្រូទាយ ទស្សន៍ទាយ ឲ្យ​ពួកគេ​ទេ​មើល​ទៅ ទាយ​ម្ដង​ត្រូវ​រហូត ​ព្រោះ​ឈ្លោះ​គ្នា​បែបណា បែក​ហើយ​ជួប​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​អ្នកគាំទ្រ​ លោក​ដែន សូ​នី វិញ​ មិន​ដឹង​ពួកគេ​មាន​អារម្មណ៍​សប្បាយចិត្ត ឬ​យ៉ាងណា​នោះ​ទេ ព្រោះ​កាលពី​ពេល​ថ្មីៗ​នេះ ពេល​ឮ​សម្ដី​អ្នកនាង​Love Riya ដៀល​លោក សូ​នី ពួកគេ​ឈឺចិត្ត​ជំនួស ទទូច​ឲ្យ​លោក​សូ​នី ទៅរក​នារី​ម្នាក់ ដែល​ឲ្យ​តម្លៃ​ខ្លួន​នោះ​៕ ដើម្បី​ជ្រាប​ច្បាស់ សូម​ទស្សនា វីដេអូ​ខាងក្រោម ៖

Related posts