ស្អាត​ខ្លាំងណាស់! ស៊ឹម សូលិកា ដាក់​ប៉ុន្មាន​ប៉ុស្ដិ៍​ មុន​​​ទៅ​ធ្វើ​ការ, កុំថាឡើយ អេង ឫទ្ធី ​សរសើរ​ សូម្បីតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ឈ្មោះ​ពិធី​ការិនី​ដ៏​ល្បី​អ្នកនាង ស៊ឹម សូ​លិ​កា ប្រិយមិត្ត​ច្បាស់​ជា​បាន​ជ្រាប​រួច​មក​ហើយ​ថា សព្វថ្ងៃ​អ្នកនាង កំពុង​រស់នៅ​ប្រកបដោយ​សុភមង្គល ជាមួយ​កូនស្រី​ម្នាក់ និង​ស្វាមី​ដ៏​ល្អ គឺ​លោក​អេង ឫទ្ធី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង​ស៊ឹម សូ​លិ​កា បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក អេង ឫទ្ធី កាលពី​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩​។ ប៉ុន្តែ​ក្នុងការ​សាង​ស្នេហា​ជាមួយគ្នា រហូតមកដល់​ពេលនេះ អ្នកនាង ស៊ឹម សូ​លិ​កា មិនទាន់​មានកូន​ទី​២​នោះឡើយ​ទេ ខណៈ​អំឡុងពេល​សូ​លិ​កា ភ្ជាប់​ស្នេហា ​ជាមួយ​អតីត​ប្ដី​ទី​១ លោក​សៅ ភី​រៈ នាង​ទទួលបាន​កូនស្រី​ម្នាក់​យ៉ាង​ស្រស់​ស្អាត ឈ្មោះ​សុ​កាន ភី​រៈ​ណុ​ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើជា​បែបនេះ ក្ដី ពួកគេ កំពុង​រស់នៅ​យ៉ាង​មាន​ក្ដី​សុខ ជាមួយនឹង​ការប្រើប្រាស់​សម្ភារៈ​ទំនើបៗ ហើយ​គ្រាន់តែ​សមាជិក​៣​នាក់ ពួកគេ​មាន​រថយន្ត រហូត​ទៅដល់​៣​គ្រឿង​ទៅ​ហើយ មានន័យថា សមាជិក​ម្នាក់ ឡាន​មួយ​គ្រឿង​ដែរ ដោយសារ​តែ​មាន​ការងារ​រៀងខ្លួន ត្រូវការ​មធ្យោបាយ​ជា​ចាំបាច់​​​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទម្រាំ​តែមាន​អ្វីៗ​ដូចខាងលើ​នេះ ពួកគេ បាន​តស៊ូ​ខ្លាំង​ណាស់ ស្ទើរតែ​គ្មាន​ពេល​សម្រាក​ផង ដែល​អ្វី​ទាំងនេះ យើង​អាច​ដឹង​បាន តាមរយៈ​សំណេរ​របស់​អ្នកនាង ស៊ឹម សូ​លិ​កា យ៉ាង​វែង​អន្លាយ រៀបរាប់​ពី​ជីវិត​របស់​ខ្លួន នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ អ្នកនាង ស៊ឹម សូលិកា បានបង្ហោះរូបថត ដើរចូលរថយន្តទៅធ្វើការ ជាមួយនឹងសម្លៀកបំពាក់ពណ៌ខ្មៅយ៉ាងស្រស់ស្អាត ភ្ជាប់ជាមួយសារបែបនេះថា «ទម្រាំបានចូលឡានចេញដំណើរ ជិត១០កញ្ចក់អូនទៅហើយ….គឺទៅធ្វើការងារ រកចំណូលទ្រទ្រង់ជីវភាពគ្រួសារ។ ទិវាសួស្ដី បងប្អូនមហាមិត្ត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឃើញបែបនេះ លោក អេង ឫទ្ធី ចូលទៅខំមិនសរសើរប្រពន្ធភ្លែតថា «ប្រពន្ធបងស្អាតណាស់»។ កុំថាឡើយតែលោកអេង ឫទ្ធី សរសើរប្រពន្ធនោះ សូម្បីតែអ្នកសិល្បៈមួយចំនួន និងអ្នកគាំទ្រ ក៏លាន់មាត់សរសើរថា ស្អាតដែរ ក្នុងឈុតសម្លៀករ៉ូបពណ៌ខ្មៅមួយនេះ៕ ដើម្បីជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts