លោកអ្នក ទំនងជាបានស្គាល់រួចមកហើយ នូវស្ត្រីដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ Pich Pich ម្ចាស់ហាងម៉ូតូមួយកន្លែង យីហោ «ប្រាក់ សម្បតិ្ត» ដែលល្បីល្បាញតាមរយៈការឡាយ ជាមួយនឹងសំនួនវោហារស័ព្ទគួរឲ្យចាប់អារម្មណ៍ និងចង់ស្ដាប់នោះ។
ម្ចាស់ហាងម៉ូតូរូបនេះ មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនោះទេ ថែមទាំងត្រូវបានគេសរសើរថា ចិត្តធម៌ថែមទៀត ដោយមួយរយៈចុងក្រោយនេះ មិនត្រឹមតែបរិច្ចាគថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផានោះទេ ថែមទាំងជួយអ្នកសិល្បៈមួយចំនួន ដែលកំពុងត្រូវការជំនួយបន្ទាន់ផងដែរ។
និយាយពីជីវិតគ្រួសារវិញ អ្នកនាង កំពុងតែរស់នៅយ៉ាងមានក្ដីសុខ ជាមួយស្វាមី និងកូនជាទីស្រឡាញ់របស់ខ្លួននោះ។ ចំពោះប្ដីរបស់អ្នកនាងវិញ ពេលឡាយជាមួយភរិយានោះ គេឃើញថា ទឹកមុខពោរពេញដោយស្នាមញញឹម គួរឲ្យស្រឡាញ់ខ្លាំងណាស់។ ទោះយ៉ាងណា រូបលោក មិនដែលចេះ Surpriseភរិយានោះទេកន្លងមក។
ដោយឡែក នៅថ្ងៃខួបកំណើតរបស់អ្នកនាងPich Pichវិញនោះ ស្រាប់តែបុរសពោរពេញដោយស្នាមញញឹមរូបនេះ បានផ្លាស់ប្ដូរ៣៦០ដឺក្រេ ដើម្បីមនុស្សជាទីស្រឡាញ់ ដោយចេះSurpriseតាមរយៈការទិញគ្រឿងអលង្ការជូនភរិយារបស់ខ្លួននោះ។
បង្ហោះភ្ជាប់ជាមួយវីដេអូ និងរូបថតជាច្រើនសន្លឹកនាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ Pich Pich បានបង្ហាញអារម្មណ៍របស់ខ្លួនថា «ទោះត្រឹមផ្កា១ទង ក៏អូនរំភើប អោយតែបេះដូងបងមានអូន មនុស្សប្រុសម្នាក់ដែរមិនចេះSweet Romantic Surpriseដឹងតែពីរកស៊ី …
តែទីបំផុតបងប្រែដើម្បីអូន360ដឺក្រេ ទោះបងគ្មានកងដៃមួយនេះអោយអូន ក៏អូនពេញចិត្តនិងអ្វីគ្រប់យ៉ាងដែលបងព្យាយាម ធ្វើដើម្បីអូនរួចទៅហើយ ត្រឹមមានបង និង កូន រាល់ថ្ងៃអូនមានសេចក្ដីសុខពេញលេញ អរគុណប្ដីល្អរបស់អូនសម្រាប់គ្រប់បែបយ៉ាង LoveU»៕ សូមទស្សនាវីដេអូ Pich Pichរំភើបរហូតស្រក់ទឹកភ្នែក ដូចខាងក្រោមនេះ ៖