អាណិតណាស់! លោក​ ឌួង ឆាយ ដាច់​ចិត្ត​និយាយ​ពី​កូន​ប្រុស​ច្បង​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​អតីត​ភរិយា​ ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត បានជ្រាបរួចមកហើយថា លោក​ឌួង ឆាយ និង​អតីត ភរិយា បានសម្រេច​លែងលះគ្នា​ជា​ផ្លូវការ កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០២០ ក្រោយពី​រួមរស់​ជាមួយគ្នា​រយៈពេល​ប្រមាណ​១៣​ថ្ងៃ ទទួល​បាន​ចំណងដៃ​កូនប្រុស​ស្រី​៣​នាក់​នោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូន​ទាំង​៣​នាក់​របស់​ពួកគេ រួមមាន កូនប្រុស​បង​ឈ្មោះ ឌួង គីម​វិសាល មាន​បញ្ហា​ភ្នែក​មិនទាន់​មើលឃើញ​ច្បាស់​នៅឡើយ​។ កូនប្រុស​ទី​២​ឈ្មោះ ឌួង ម៉ា​ណា​វីត និង​កូនស្រី​ពៅ​ឈ្មោះ ឌួង រា​ជនី​គុជ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​កូនប្រុស​ច្បង​របស់​ខ្លួន​ខាង​លើ​នេះ លោក ឌួង ឆាយ ឧស្សាហ៍​រំលឹក និង​សម្ដែង​ការ​អាណិត​ខ្លាំង​ណាស់ ដោយសារតែ​រូបគេ ឈឺ មិនទាន់​ជា​នៅឡើយ ភ្នែក​មិនទាន់​មើលឃើញ​ច្បាស់​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង នៅក្នុង​ការ​ឡាយ កាលពីពេល​ថ្មីៗ​នេះ លោក ឌួង ឆាយ ឆ្លៀត​រំលឹក​ពី​កូនប្រុស​ច្បង​របស់ខ្លួន​ដូច្នេះ ថា រឿង ដែល​ធំ​បំផុត​ក្នុង​ឆាកជីវិត​របស់លោក នៅពេលដែល​កូនប្រុស​ច្បង​របស់លោក​ឈឺ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក បញ្ជាក់​នៅពេលនោះ​ថា លោក បាន​លះបង់​សព្វគ្រប់​បែបយ៉ាង សូម្បីតែ​ជីវិត​របស់​ខ្លួនឯង ដើម្បី​ជួយ​ស្រោចស្រង់​ជីវិត​កូនប្រុស​របស់លោក តាំងពី​ឈឺ​រហូតដល់​ជា នៅ​រស់រានមានជីវិត​មកទល់ពេលនេះ គឺជា​ព្យុះ​ដ៏​ធំ​បំផុត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក នៅ​យប់​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២១​នេះ លោក ឌួង ឆាយ បាន​បង្ហោះ​សារ និយាយ​ពី​កូនប្រុស​ច្បង​របស់ខ្លួន​ទៀតថា «​បើសិនជា​កូនប្រុស​ច្បង​របស់ខ្ញុំ​មិន​ឈឺ គេ​នឹង​និយាយ​មួយ​ម្តាយ​គេ​មិនអោយ​ធ្វើ​រឿង​បែបនេះ​ទេ​។ អាណិត​ណាស់​កូន​មាស​ពុក នឹក​ណាស់​ខាន​ជួប​ជាង 3 ខែ​ហើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គេ​មិន​ដឹង​រឿង​បែប​នេះ​នោះ ជា​រឿង​អ្វី​ឡើយ តែ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ លោក ឌួង ឆាយ ធ្លាប់បាន​បង្ហោះ​សារ​ដូច្នេះ​ថា «​ខ្ញុំ​បាន​និយាយ​សូមទោស​អស់ហើយ នាង​ប្តឹង​ចង់​ដាក់គុក​ខ្ញុំ​មិន​អស់ចិត្ត​នៅ​ប្តឹង​ម្តាយ​ខ្ញុំ​ទៀត​ទាំង​ដែល​នាង​និយាយ​បរិហាកេរ្តិ៍​ម្តាយ​ខ្ញុំ​លើក​មុន​គាត់​មិន​ទាំង​ប្តឹង​នាង​ផង​។ ខ្ញុំ​ពិតជា​មិនដឹង​ថា​ ត្រូវ​និយាយ​យ៉ាង​មិច​អោយ​សម​នឹង​ទង្វើ​របស់​នាង​»៕​

Related posts