ល្អទាំងព្រម! មកស្គាល់ក្សត្រីខ្សែរាជវង្សវ័យក្មេងក្រុងកម្ពុជាអង្គនេះ ស្រស់ស្អាត ហើយថែមទាំងសិក្សាបានខ្ពស់ទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ព្រះអម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ដែលត្រូវជាព្រះរាជបុត្រី របស់សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ទើបតែបានបញ្ចប់ការសិក្សាយ៉ាងជោគជ័យថ្នាក់បរិញ្ញាប័ត្រជំនាញនយោបាយអន្តរជាតិ ពីសកលវិទ្យាល័យ The University of International Business and Economics នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Royal du Cambodge ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មិនត្រឹមតែមានចំណេះដឹងខ្ពង់ខ្ពស់តែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែក្សត្រីអង្គនេះក៏មានព្រះភ័ក្រ្តស្រស់ស្អាត ព្រមទាំងព្រះរាជស្នាមញញឺមដ៏ស្រស់ផូរផង់ ដែលជាហេតុធ្វើឲ្យមហាជន និងប្រជាជនខ្មែរដែលជាអ្នកលេងបណ្តាញសង្គមផ្ទុះការព្រោងព្រាតតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកផងដែលថា បើគិតតាមខ្សែនៃព្រះរាជវង្សរបស់ព្រះបិតា ព្រះអម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ត្រូវជាព្រះរាជនត្តា(ចៅស្រី) នៃព្រះករុណាព្រះបាទសម្តេចនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ និងត្រូវជាព្រះភាគិនេយ្យា (ក្មួយស្រី) នៃព្រះករុណាព្រះបាទសម្តេចនរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ៕
ប្រភពពី​khmerload

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង់ឃើញថាតើព្រះនាងមានព្រះភ័ក្រ្តស្រស់ស្អាតយ៉ាងណានោះ សូមទស្សនា
រូបភាពខាងក្រោមនេះទាំងអស់គ្នា៖

Related posts

Leave a Comment