រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាចម្រៀង ហេង ពិទូ និងតារាស្រី ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ទើបនឹង បង្កាត់ភ្លើងអតីតស្នេហារបស់ខ្លួន ក្រោយពី បែកបាក់គ្នារយៈពេលជាង៦ឆ្នាំ រួចមកហើយនោះ។
យ៉ាងណាក្តី បណ្តាអ្នកគាំទ្រពិតជា ផ្ទុះការកោតសរសើរពី តារាចម្រៀងប្រុសរូបនេះ អាចរងចាំមនុស្សដែលខ្លួនស្រលាញ់ មិនព្រមមានទំនាក់ទំនងថ្មី រហូតដល់ទៅ៦ឆ្នាំ មិនតែប៉ុណ្ណោះ ថែមទាំងអាចទទួលយកដៃគូខ្លួនឯងជា នារីមេម៉ាយកូនមួយថែមទៀតផង។
ជាមួយគ្នានេះ ហ្វេនៗកាន់តែញញឹមបិទមាត់មិនជិត ពេលឃើញ គូស្នេហ៍មួយគូនេះ កាន់តែផ្អែមល្អែមជាមួយគ្នា ខ្លាំងឡើង ជាពិសេស ថ្មីៗនេះ សូម្បីតែពេលឡើងច្រៀងទៅហើយ ក៏តារាចម្រៀងប្រុសរូបនេះ ច្រៀងមើលមុខគូស្នេហ៍មិនដាក់កន្ទុយភ្នែក លើសពីនេះទៅទៀត ច្រៀងចប់មិនទាន់ទេ រត់មកចាប់ដៃគូស្នេហ៍ខ្លួនភ្លាមតែម្តង គ្រាន់តែឃើញ បែបនេះហើយ ក៏ដឹងថា ស្នេហារបស់អ្នកទាំងពីរស្រស់ស្អាត ដល់កម្រិតណាហើយ៕
ប្រភពពីkhmerload
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖