នៅក្នុងការឡាយ កាលពីយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានចែករំលែកបទពិសោធន៍ ដើម្បីឲ្យក្លាយជាអ្នកមាន ក្រោយពីរូបលោកផ្ទាល់ ឆ្លងកាត់បទពិសោធន៍លើវិស័យអចលនទ្រព្យរយៈពេល៣ឆ្នាំកន្លងមកនេះ។
កំពូលតារាចម្រៀងរូបនេះ បាន បញ្ជាក់នៅក្នុងការឡាយនោះថា លោក មានបទពិសោធន៍ផ្នែកអចលនទ្រព្យរយៈពេល៣ឆ្នាំមកហើយ ហើយមានបងប្អូនជាច្រើន និយាយថា អ្នកមានចេះតែមានទៅ ហើយអ្នកខ្វះខាតពិបាកហ្នឹងមាន។ ត្រង់ចំណុចនេះ លោកបញ្ជាក់ថា តាមពិតអ្នកមានចេះតែមានទៅ ដោយសារតែគេខំ គេដើរត្រូវផ្លូវ យើងក៏ខំដែរ តែខំមិនត្រូវ។
លោកថា ដើមឡើយ អ្នកមាន កើតមកក៏មិនមានភ្លាមដែរ ដាច់ពីសម័យប៉ុលពតមកម្នាក់ៗស្មើគ្នានោះទេ គ្មានអ្នកណាមានជាងអ្នកណានោះទេ ប៉ុន្តែអ្វី ដែលលោកដឹង អ្នកមាន ភាគច្រើន មានដីច្រើន ហើយក្លាយជាអ្នកមានតែម្ដង។ លោកបន្តទៀតថា បើងយើងចង់មានដូចពួកគាត់ យើងត្រូវឆ្លៀតឱកាសទិញដីទុក។
លោក បញ្ជាក់ទៀតថា បើយើងមានលុយច្រើន ទិញដីហត្ថ រាប់ពាន់ រាប់ម៉ឺនហត្ថអញ្ចឹងទៅ ឲ្យតែមានប្លង់រឹង ហើយលោកមិនមែននិយាយឲ្យមកទិញតែដីឡូត៍លោកទេ ទិញកន្លែងណាក៏បានដែរ ដោយសារអ្នកមានជាច្រើនណាស់ គេមានដោយសារទិញដីទុក៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖