តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ ប្រិយមិត្ត ពុកម៉ែ បងប្អូន និងជាពិសេសអ្នកដែលនិយមគាំទ្រ និងជាហ្វេនៗរបស់កំពូលតារាចម្រៀង លោក កែវ វាសនា បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលតារាចម្រៀងប្រុសសម្លេងផ្អែមពិរោះរូបនេះ បានចេញមុខមកបកស្រាយបទចម្រៀងមួយបទ មានចំណងជើងថា «ចែវទូកនេសាទ» ដែលជាការច្រៀង Cover ឡើងវិញ រហូតទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន។
ជាក់ស្តែងនៅក្នុងវីដេអូចម្រៀងនោះ លោក កែវ វាសនា បានធ្វើការបកស្រាយបទចម្រៀងមួយបទនេះ បានយ៉ាងពិរោះ អន្លង់អន្លោច អមដោយ MV អណ្តែតអណ្តូង ចូលតួតាមបទចម្រៀង និងការសម្តែងបានយ៉ាងសមសួនថែមទៀតនោះ ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រមួយចំនួនលាន់មាត់សរសើរព្រោងព្រាតថា អាយដលនៅតែច្រៀងពិរោះដដែល។
សូមរំលឹកផងដែលថា បទ «ចែវទូកនេសាទ» នេះ ជាសំនៀងដើមរបស់លោកនី សាលឿន និងត្រូវបានលោកកែវ វាសនា យកមកច្រៀងឡើងវិញ ដែលកាលពីពេលកន្លងមកបទចម្រៀងមួយបទនេះ ធ្លាប់ទទួលបានការនិយមស្តាប់ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ទាំងនៅក្នុងបណ្តាញសង្គម និងនៅក្នុងយូធូប៕
ប្រភពពីkhmerload
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖