តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយផ្ទុះរឿងរ៉ាវជំពាក់លុយមិនសង រវាងតារាសម្តែងស្រី អ្នកនាង សូដានី និងតារាសម្តែងស្រី អ្នកនាង សឿ សុធារ៉ា រួចមក ស្រាប់តែកាលពីពេលថ្មីៗនេះ លោក យុទ្ធ ឋាន: ដែលត្រូវបានមហាជន និងអ្នកនិយមគាំទ្របានស្គាល់ថា ជាស្វាមីរបស់តារាស្រីអ្នកនាង សូដានីតា នោះ បានបង្ហោះសារមួយឃ្លាដោយបានចោទជាសំនួរសួរទៅកាន់អ្នកនាងសឿ សុធារ៉ា យ៉ាងដូច្នេះថា៖
សាររបស់លោក យុទ្ធ ឋាន:
ស្រួលម៉េស ជំពាក់លុយគេហើយ មកប្រាប់ថាលែមានលទ្ធភាពសងគេនិង សំខាន់មិន តប មិនរវល់ និងម្ចាស់បំលុយសោះម៉ង ធ្វើចឹងដូចជាមើលងាយ ពេកទេដឹង ឬទាល់តែប៉ូលេសទៅចាប់ ដេកក្នុងប៉ុសប៉ូលេសមួយយប់ដូចលើកមុនទៀតទើប ព្រមសងលុយ??
លោក យុទ្ធ ឋាន:
សូមរំលឹកផងដែលថា កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាង សូដា នីតា យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការ បានទម្លាយថា អ្នកនាងសឿ សុធារ៉ាជំពាក់លុយខ្លួនជិត៤ម៉ឺនដុល្លារ ហើយគេចវេះមិនព្រមសង រហូតអ្នកនាងបានប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុក ដើម្បីស្វែងរកអ្នកនាងសឿសុធារ៉ា ចេញមុខមកដោះស្រាយនៅចំពោះមុខច្បាប់៕
ប្រភពពីkhmerload
ចង់ជ្រាបឲ្យកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖