អត់ធ្លាប់ដឹង​សោះ! តាមពិត​ លោកជំទាវ ហ៊ុន ស៊ី​ណាត និង ឯកឧត្តម ម៉ៅ ធនិន​ ​ជាប់សាច់ឈាមនឹងគ្នាសោះ ដោយ​ត្រូវជា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្ដម ម៉ៅ ធនិន អតីត​អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​អភិបាល​ខេត្ត​កំពត ត្រូវ​បាន​គេ​ដឹង​គ្រប់គ្នា​ថា ជា​ថ្នាក់ដឹកនាំ​គំរូ​មួយ​រូប ទទួល​បាន​ការ​គោរព​ស្រឡាញ់​ច្រើន​ពី​មហាជន តាមរយៈ​ការ​ដោះស្រាយ​ទំនាស់​​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​ ក្រៅ​ប្រព័ន្ធ​តុលាការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា កន្លងមក ប្រហែលជា​មហាជន​មួយ​ចំនួន មិនទាន់​ដឹង​ទេ​ថា ឯកឧត្ដម ម៉ៅ ធនិន និង​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ដែល​ត្រូវជា​ប្អូន​បង្កើត​​​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន មាន​ទំនាក់ទំនង ជាប់​សាច់​ឈាម​នឹង​គ្នា​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០២១​នេះ លោកជំទាវ ហ៊ុន ស៊ី​ណាត បាន​បង្ហោះ​រូបថត​ប៉ុន្មាន​សន្លឹក​ជាមួយ ឯកឧត្តម ម៉ៅ ធនិន ហើយ​បញ្ជាក់​ថា «​មកដល់​ទឹកដី​ខេត្ត កំពត​ហើយ​ជួប​សំណព្វចិត្ត ម្ដាយធំ និង​ក្មួយ​ មិនបាច់​ប្រាប់​ទេ​ញាតិ​ទាំងអស់​មុខតែ​ស្គាល់​គាត់​ច្បាស់​ហើយ​នៅឡើយ​ មិនទាន់​ស្គាល់​មុខ​យាយ​ចាស់ ​ពីព្រោះ​ខ្ញុំ​រាស្ត្រ​តូចតាច​7.11.2021»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២១​លោកជំទាវ ហ៊ុន ស៊ី​ណាត បាន នាំ​អំណោយ លោក​ឧកញ៉ា នួន អក លោក​ឧកញ៉ា ភិរម្យ វិចិត្រ​ដា​រ៉ា លោក​ឧកញ៉ា ម៉ែន កា​នី ផ្ដល់​ជូន​រដ្ឋបាលខេត្ត​កំពត ដោយមាន​វត្តមាន ឯកឧត្ដម​អភិបាលខេត្ត ម៉ៅ ធនិន គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ទទួល បដិសណ្ឋារកិច្ច យ៉ាង​កក់ក្ដៅ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លៀត​ក្នុងឱកាស​នោះ អាចារ្យ​ធំ​នគររាជ ដែល​បង្ហាញ​វត្ត​មាននៅ​ទីនោះ​ដែរ បាន​លើក​ជា​សំណួរ​ចាក់​ដោត​ទៅកាន់ ឯកឧត្តម ម៉ៅ ធនិន ថា​ ក្នុង​ការ​ដោះស្រាយ​ទំនាស់​​ ប្រសិនបើ​រឿង​នោះ​ប៉ះ អ្នក​មានអំណាច ប៉ះ​ខ្សែ​ទុយោ តើ​ជំហរ ឯកឧត្តម ម៉ៅ ធនិន យ៉ាងម៉េច​ដែរ ខ្លាច​ទេ ភ័យ​ទេ ឬក៏​បារម្ភ​ទេ​ចំពោះ​កៅអី​តំណែង​ចៅហ្វាយខេត្ត​?”​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​ឆ្លើយតប ឯកឧត្តម ម៉ៅ ធនិន បាន​បញ្ជាក់ថា «​បងអត់​ដែល​គិតពី​រឿង​ថា អ្នកណា អ្នកណា​ទេ វា​សំខាន់បំផុត​គឺ​បង​គិតថា​របស់​អ្នកណា​គួរ​ឲ្យ​អ្នក​ហ្នឹង យក​ដី​គេ​ឲ្យ​គេ​វិញ​ទៅ ជំពាក់​លុយ​គេ​សង​គេ​ទៅ ហើយ​បើ​យើង​មាន​តួនាទី និង​កិត្តិយស​ខ្លះ ហើយ​ដើម្បី​តែ​អាហារ​៣​ពេល ហើយ​យើង​ទៅយក​របស់គេ ហើយ​យើង​ទទួលបាន​ត្រឹម​ឈ្មោះ​គេ​ហៅ​អាចោរ​ហ្នឹង តើ​យើង​យក​ដែរ​អី​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីដេអូ​ត្រង់​ចំណុច​នេះ ត្រូវបាន​គេ​កាត់​យកទៅ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ទីក​តុ​ក ទទួល​បាន​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង ​ដោយ​មាន​ការ​បញ្ចេញ​មតិ​សរសើរ​ជាច្រើន ​ហើយ​ក្នុងចំណោម​មតិ​ជាច្រើន​នោះ មានមតិ​មួយ​លើក​ឡើង​ថា «​ស្គាល់​ប្រពន្ធ​ឯកឧត្ដម ម៉ៅ ធនិន​ទេ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ឆ្លើយ​នឹង​សំណួរ​នេះ មានការ​លើក​ឡើង​ថា ឯកឧត្តម ម៉ៅ ធនិន ជា​ស្វាមី​របស់​ លោក​ជំទាវ ហ៊ុន ចាន់​ធី ហើយ​លោក​ជំទាវ ជំទាវ ហ៊ុន ចាន់​ធី ជា​កូន​បង្កើត​របស់​លោក​ជំទាវ ហ៊ុន ប៊ុនធឿន ដែល​ត្រូវជា​ប្អូនស្រី លោកជំទាវ ហ៊ុន ស៊ី​ណាត។ ដូច្នេះ​មានន័យថា ឯកឧត្តម ម៉ៅ ធនិន ត្រូវជា​ក្មួយ​ប្រសា​ លោក​ជំទាវ​ចិត្តធម៌​ ហ៊ុន ស៊ី​ណាត៕ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment