លោក អ្នក បានជ្រាបរួចមកហើយថា ក្រោយពីទិញសិទ្ធិសំឡេងពីម្ចាស់ដើមរួចមក, បទចម្រៀង Are You Ok? ត្រូវបានផលិតកម្មGalaxy Navatra យកទៅកែសម្រួលក្លាយជាបទពេញលេញមួយ ហើយចេញMVជាផ្លូវការ កាលពីថ្ងៃ៤ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ។
បទនេះ គ្រាន់តែចេញភ្លាម ផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដី មិនធ្លាប់មាននៅកម្ពុជាកន្លងមក ហើយគិតរហូតមកដល់ល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានអ្នកទស្សនាសរូបរហូតទៅដល់ជិត១៣លានដងទៅហើយ។
បទចម្រៀងនេះ មានLyricច្រើនភាសា ក្នុងនោះ មានទាំងភាសាអង់គ្លេសទៀតផង ហើយគ្រប់គ្នាមានការចាប់អារម្មណ៍ខ្លាំងជាងគេ ទៅលើLyricជាភាសាអង់គ្លេស។ លុះស្ដាប់ដល់ចប់ ទើបដឹងថាជាស្នាដៃរបស់លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម។
ទោះជាមានការរិះគន់ថា ចំណុចភាសាអង់គ្លេសស្ដាប់មិនយល់ លក្ខណៈដូចជាGoolge Translate ក៏ពិតមែន តែនេះជាស្នាដៃដំបូងរបស់លោក ប៉ុណ្ណឹងល្អទៅហើយ រហូតអ្នកខ្លះលើកឡើងថា Lyricមិនចាំបាច់ទាល់តែត្រូវវេយ្យាករណ៍អង់គ្លេសនោះទេ។
ងាកមកមើល កាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ជាថ្ងៃ ដែលផលិតកម្មGalaxy Navatra លក់សិទ្ធិសំឡេង បទ «Are You Ok?» បន្តទៅឲ្យផលិតកម្ម Ges Tos របស់ចិននោះ គ្រប់គ្នា មានការចាប់អារម្មណ៍ខ្លាំងផងដែរ ចំពោះ កូនស្រី លោក ហេង ឡុង ដែលបានឡើងធ្វើសុន្ទរកថា ជាភាសាខ្មែរ និងអង់គ្លេស តំណាងផលិតកម្ម Galaxy Navatra ឃើញថា មិនត្រឹមតែមានរូបសម្រស់ស្អាតនោះទេ ថែមទាំងនិយាយបានពីរោះគួរឲ្យចង់ស្ដាប់ថែមទៀតផង។
ចំពោះលោកហេង ឡុង ជាឪពុកនោះ ក៏បានសម្ដែងអារម្មណ៍បែបនេះចំពោះកូនស្រីខ្លួនថា «មោទនភាពចំពោះកូនស្រី I am very proud of you អោយរង្វាន់នាំមកមើលកុនTake you to cinema for your reward Are you ok ?
ដោយឡែក អ្នកលេងបណ្ដាញសង្គមវិញ បានលាន់មាត់សរសើរដែរថា «ពូកែណាស់គួរអោយស្រលាញ់, គាត់និយាយបានល្អណាស់បង សរសើរ, ឪពុកឆ្នើម កូនស្រីឆ្នើម, កូនស្អាតហើយឆ្លាតទៀត, ស្អាតណាស់, ពូកែឆ្លាត កាត់ទៅប៉ាៗ, ស្អាតហើយឆ្លាតទៀតចេះតែឆ្ងល់ថាអ្នកណា តាមពិតកូនស្រីបងឡុងសោះ,
និយាយភាសាអង់គ្លេសបានល្អម្ល៉េះបងប្រុសហេង ឡុង ពិតសំណាង ដែលមានកូនល្អបែបនេះ ពិតមានមោទនភាពលើកប្អូនស្រីស្រលាញ់, ឆ្លាតពូកែ ក្លាហានណាស់ចៅស្រី នេះជាលើកទី១ ដែលចៅឡើងថ្លែងសុន្ទរកថាជាសាធារណ:ដោយមិនមានភ័យខ្លាចសោះ, សប្បាយចិត្តជំនួសបងបានកូនឆ្លាតហើយក្លាហានទៀត»៕ ដើម្បី កាន់តែជ្រាបច្បាស់ជាងនេះទៀតនោះ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖