តារាកម្សាន្ត៖ ដូចដែលប្រិយមិត្ត ពុកម៉ែ បងប្អូន និងអ្នកនិយមតាមដាន ព្រមទាំងគាំទ្រព័ត៌មានសិល្ប:កម្សាន្តបានជ្រាបរួចមកហើយថា ដោយកាលពីពេលកន្លងទៅនេះ ពោលគឺកាលពីកំឡុងខែកក្កដាកន្លងទៅ តារាស្រីដ៏ល្បី និងជាភរិយារបស់តារាចម្រៀងលោក សុខ រក្សា គឺអ្នកនាង កុល ដាវី បានប្រកាសពីដំណឹងដ៏សែនរីករាយមួយ ក្រោយពេលដែលអ្នកនាងមានផ្ទៃពោះ ជាមួយនឹងឧត្តមស្វាមីលោក សុខរក្សា។
យ៉ាងណាមិញ ក្រោយប្រកាសថាខ្លួនមានផ្ទៃពោះរំលងបាន៥ខែ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមគណនីហ្វេសប៊ុកផ្លូវការ តារាស្រីដ៏ល្បី អ្នកនាង កុលដាវី បានបង្ហោះរូបថតប៉ុន្មានសន្លឹក បង្ហាញពីរូបសម្រស់ដ៏ស្រស់ស្អាត សាច់ចាំ មុខម៉ត់រលោង មើលឃើញថាមិនសូវឡើងគីឡូ អមដោយឈុតរ៉ូបសម្រាប់អ្នកមានផ្ទៃពោះដ៏សែនស្រស់ស្អាត រហូតធ្វើឲ្យអ្នកនិយមគាំទ្រតារាស្រីរូបនេះ លាន់មាត់សរសើរសឹងតែគ្រប់គ្នាតែម្តង។
សូមរំលឹកផងដែលថា តារាចម្រៀងប្រុសដ៏ល្បី លោកសុខ រក្សា និងតារាស្រីដ៏មានមន្តស្នេហ៍ អ្នកនាងកុល ដាវី បានចាប់ដៃគ្នាចូលរោងការកាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៩កន្លងទៅ ដោយចំណងដៃកូនក្នុងផ្ទៃនេះ ជាកូនដំបូងរបស់អ្នកនាង និងស្វាមី ក្រោយខកខានទទួលបានបុត្រ ដោយសារការរលូនកាលពីលើកទី១៕
ប្រភពពីkhmerload
ចង់ឃើញថាតើតារាស្រីរូបនេះ នៅតែស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖