បើគិតដល់ពេលនេះ ព្រឹត្តិការណ៍សហគម ២០កុម្ភៈ បានអូសបន្លាយអស់រយៈពេលជិត៥ខែហើយ ហើយបានធ្វើឱ្យតួលេខអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងជាលំដាប់ ខណៈដែលចំនួននៃការស្លាប់បាត់បង់ជីវិត ក៏កើនឡើងខ្ពស់ស្ថិតក្នុងស្ថានភាពមួយគួរឱ្យព្រួយបារម្ភ ។
ជាក់ស្ដែងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលនៃព្រះរាជណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា ដោយបានរកឃើញអ្នកឆ្លងជំងឺផ្លូវដង្ហើមកូវីដ១៩នេះចំនួន ៩១៥នាក់បន្ថែមទៀត ខណៈដែលចំនួនអ្នកឆ្លងសរុបឡើងដល់ ៦៣,៦១៥ ។
ជាមួយគ្នានោះ ក្រសួងក៏បានបញ្ជាក់ពីការព្យាបាលអ្នកជំងឺកូវីដ១៩ឱ្យជាសះស្បើយចំនួន ៨៧៦នាក់់ ខណៈអ្នកជំងឺកូវីដ១៩ដែលត្រូវបានព្យាបាលជាសះស្បើយសរុបនូវទូទាំងប្រទេសមានចំនួន ៥៥,៣៦៥នាក់ ។
ដោយឡែកចំនួនអ្នកស្លាប់នូវទូទាំងប្រទេសវិញ ក៏បានកើនឡើងដល់ ៩៨៦នាក់ ខណៈដែលថ្ងៃនេះមានអ្នកស្លាប់ដោយជំងឺផ្លូវដង្ហើមនេះ ៣៣នាក់បន្ថែមទៀត ។
គួរបញ្ជាក់ថា កន្លងមកក្រសួងសុខាភិបាល តែងតែអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងគោរពតាមវិធានការសុខាភិបាល
៣កុំ ៣ការពារ ជាពិសេសប្រុងប្រយ័ត្នចំពោះជំងឺផ្លូវដង្ហើមដែលបំប្លែងថ្មី ដែលតា (Delta) ឬ B.1.617.2 ដែលមានសកម្មភាពឆ្លង និងវាយលុកលើអ្នកជំងឺយ៉ាងរហ័សផងដែរ ៕ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖