នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អ្នកលក់ផលិតផលតាមអនឡាញដ៏ល្បី កញ្ញា តេង ស៊ីណាត ហៅ អាជី បានសម្រេចថា នឹងទម្លាយឈ្មោះគ្លីនិក ដែលវះកាត់ខ្លួនហើយ មិនទទួលខុសត្រូវឲ្យមហាជនបានដឹងជាសាធារណៈ។
អាជី បានបង្ហោះរូបថត១សន្លឹក អមដោយសារបញ្ជាក់ដូច្នេះថា «វះកាត់ហើយមានបញ្ហាដុកទរ័រត់បាត់ ទុកអោយខ្ញុំរងវិបត្តិស្ទើរតែស្លាប់បាត់បង់ជីវិត ដោយសារអ្នកឯង ខ្ញុំនឹងបកស្បែកគ្លីនិកអ្នកឯង មិនអោយដើរបោកប្រជាជនខ្មែរទៀតទេ អរគុណដុកទរ័ថៃដែលជួយខ្ញុំ»។
បន្ថែមលើនេះ ដោយមានការទើសខ្លួនច្រើនជុំវិញរឿងនេះនោះ អាជី ក៏បានបញ្ជាក់នៅក្នុងខំមិនថា «សូមអ្នក ដែលទើសខំមិនអោយមានសីលធម៌ផង ព្រោះខ្ញុំកំពុងតែជួយអ្នកដែលគ្នាមិនដឹង ត្រូវគ្លីនិក នឹងវាបោកយកលុយ យកទាំងជីវិតទៀត ខ្ញុំមានបញ្ហា
តែខ្ញុំមានលុយព្យាបាល តែបើអ្នកខ្លះគ្នាមានតែលុយកែ តែគ្នាគ្មានលុយព្យាបាលតើគិតយ៉ាងម៉េច មិនត្រូវស្លាប់ទេអី នេះខ្ញុំមានបំណងល្អប្រាប់ហើយនៅមកទើសទៀត ចុះបើថ្ងៃណាមួយបងប្អូនអ្នកឯង ឬមិត្តភក្ដិអ្នកឯងគ្នាមិនដឹងគ្នាចង់ស្អាតទៅកែ មានបញ្ហា តើម៉េចវិញ គិតផងមិនខំមិន»។
ទោះយ៉ាងណាក៏នៅតែមានអ្នកទើសនាងច្រើនទៀតនោះ ទើបអាជី សម្រេចចិត្តឡើងវិញថា មិនទម្លាយឈ្មោះគ្លីនីកនោះឡើយ ដោយបញ្ជាក់ដូច្នេះថា «អ្នកខំមិនមួយចំនួនតូច ដូចអត់ដែលចូលរៀន ខ្ញុំប្រាប់ថា ខ្ញុំទើបតែវះកាត់ កាលខ្ញុំលក់ស្ករដើមទ្រូងខ្ញុំមិនទាន់វះកាត់ទេ អាមិនបានមិនចេះស្ដាប់គេនិយាយចឹង ខ្ញុំទើបតែវះកាត់ថ្មីៗនេះ តែអាគេវះកាត់អោយខ្ញុំខុស វាមានបញ្ហា ហើយខ្ញុំមានបំណងល្អប្រាប់អ្នកទាំងអស់គ្នាមិនចង់អោយអាគ្លីនិក នឹងវាបោក ព្រោះវាកំពុងតែបោកគេច្រើនណាស់
ព្រោះខ្ញុំឃើញបងប្អូនភេទទីបី នឹងស្រីៗទៅច្រើន ទើបខ្ញុំប្រាប់ តែនាំគ្នាមិនកាន់ជើងខ្ញុំបែរជាជេរខ្ញុំទៀត ឥលូវខ្ញុំមិននិយាយឈ្មោះគ្លីនិកនឹងទៀតទេ ទុកអោយវាបោកប្រជាជនខ្មែរតទៀតចុះ ខ្ញុំលែងខ្វល់ហើយ»៕