កក្រើក! បទ «Are You OK?» ត្រូវ​បាន​Galaxy Navatra សម្រេច​លក់​បន្ត​ឲ្យ​ផលិតកម្ម ​Ges Tos ​របស់​ចិន​ហើយ ចំពោះ​តម្លៃ​វិញ​គឺថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីបំផុត បទ​«Are You OK?» ដែល​ផលិតកម្ម​Galaxy Navatra​ទិញ​សិទ្ធិ​សំឡេង​ពី​មេធី​ម​នាគ​ហោះ ក្នុង​តម្លៃ​១២០០០​ដុល្លារ​នោះ ត្រូវ​បាន​លក់​បន្ត​ទៅ​ឲ្យ​ផលិតកម្ម Ges Tos របស់​ចិន​ហើយ ក្រោយពី​ចេញ​MV​ផ្ទុះ​កក្រើក​បណ្ដាញ​សង្គម​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការទិញ​លក់​សិទ្ធិ​បទ «Are You OK?» នេះ ធ្វើឡើង នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នា​រសៀល​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ក្រោម​ការចូលរួម​ពី​ភាគី​ទាំងសងខាង​, អ្នក​ពាក់ព័ន្ធ​ជាច្រើន​រូប​ រួម​នឹង​អ្នកសារព័ត៌មាន ផង​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​សន្និសីទ​សារព័ត៌មាន​នេះ ក៏មាន​ការ​សួរនាំ​ពី​តម្លៃ​នៃ​ការទិញ​សិទ្ធិ​សំឡេង​នេះ​ផងដែរ ប៉ុន្តែ​ភាគី ផលិតកម្ម Ges Tos មិន​អាច​បង្ហើប​ជូន​បាន​នោះ​ទេ គ្រាន់តែ​បង្ហាញ​ក្ដី​រំពឹង និង​ទំនុក​ចិត្ត​ថា បទ​នេះ នឹង​អាច​ទទួល​បាន​ប្រាក់ចំណូល​ច្រើន ហើយក៏​សង្ឃឹមថា នឹង​ទទួល​បាន​ការ​ពេញនិយម​ខ្លាំង​ពី​មហាជន​ទូទៅ​ផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​សន្និសីទ​នោះ​ផងដែរ លោក​យឹម តាស្រង់​ ក៏បាន​បញ្ជាក់​ឆ្លើយ​តបនឹង​សំណួរអ្នកសារព័ត៌មាន​ពាក់ព័ន្ធនឹងពាក្យផ្លាប់ៗ ដែលត្រូវ​បាន​លុប​ចោលផង​ដែរ​ថា តាមពិតពាក្យនេះ មិនមែន​ជាពាក្យខុសនោះទេ តែ​ជា​គ្រាម​ភាសា​មនុស្ស​ទូទៅ ដែល​ចំណាំ​ផ្ដោត​ទៅ​លើ​ចំណុច​អវិជ្ជមាន ពួកគាត់​យល់ថាខុស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថា បើសិនជាមើលឃើញថា ភាគរយ​នៃការយល់ឃើញ​ថា ខុសច្រើនហើយ តើ​យើង​ដាក់​ពាក្យនេះមកធ្វើអ្វី។ សរុប​សេចក្ដី យើង​បូកដកគុណចែក បើមានបងប្អូនខ្មែរមួយចំនួនធំយល់ថា អវិជ្ជមាន ពុំគួរ​ប្រើប្រាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​, ម្ចាស់​គណនី​ទីក​តុ​កមួយ​ឈ្មោះ «​បង​ឆើត​ខេត្តកំពត​» ដែល​តាំង​ខ្លួនឯង ថា​ជា​មេធី​ម​«​នាគ​ហោះ​» នោះ ត្រូវបាន​ផលិតកម្ម​កម្ម​Galaxy Navatra ហៅ​ទៅ​ជួប ដើម្បី​និយាយ​គ្នា​ពី​ការទិញ​សិទ្ធិ​សំឡេង​បទ Are You Ok?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយពី​ជួបគ្នា​រួចមក បុរស​ឈ្មោះ ម៉ៅ វុ​ត ហៅ​មេធី​មនាគ​ហោះ បានបញ្ជាក់​​​ថា លោក​បាន​មកជួប​ផ្ទាល់​នៅ​ក្រុមហ៊ុន​Galaxy Navatra របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា​ហើយ ដើម្បី​ទទួល​ទឹកប្រាក់​ចំនួន​១២ ០០០​ដុល្លារ នូវ​ថ្លៃ​ទិញ​សិទ្ធិ​សំឡេង​របស់ខ្លួន បទ «Are You Ok?»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ផលិតកម្ម​Galaxy Navatra ក្រោយពី​ទិញ​សិទ្ធិ​សំឡេង​នេះ​រួចមក ក៏បាន​បង្ហាញ​Trailerបទ​ចម្រៀង​ថ្មី របស់​តារា​ចម្រៀង តន់ ចន្ទ​សី​ម៉ា មាន​ចំណងជើង​ថា Are You Ok? តែ​ដោយមាន​ការរិះគន់​ច្រើន ក៏​សម្រេច​លុប​ចោល​វិញ ​ហើយ​កែតម្រូវ​ពាក្យពេចន៍​ខ្លះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​ពី​កែតម្រូវ​រួច ផលិតកម្ម ​ក៏បាន​​ធ្វើ​ការ​ចេញ​MV​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ ដោយ​ទទួល​បាន​អ្នក​ចូល​ទស្សនា​យ៉ាង​ច្រើន គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា មាន​ចំនួន​ជាង​៩​លាន​ដង​ទៅ​ហើយ​៕ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Related posts

Leave a Comment