ថ្មីៗនេះម្តាយរបស់ពិធីការិនី ឌួង ហ្សូរីដា បានបង្ហាញពីវីដេអូចេញពីមន្ទីរពេទ្យហើយ ដោយទទួលបានភាពជោគជ័យទៅការចាក់បញ្ចូលគីមីជាលើកទី៤ ដែលនៅសល់២ដងត្រូវបញ្ចប់ការព្យាបាល ចំណែកសុខភាពរបស់អ្នកនាងមានលក្ខណៈល្អប្រសើរជាងមុនផងដែរ។
ដោយឡែក ក្រោយពីបានឃើញម្តាយធូរប្រសើរច្រើនដូច្នេះ ឌួង ហ្សូរីដា ក៏សម្តែងពីរំភើបអបអរតាមរយៈសារខ្លីដែលសរសេរតាមបណ្តាញសង្គមហ្វេសប៊ុកខាងក្រោមថា៖
ជយោ! លោកម៉ែជោគជ័យយកឈ្នះលើការបញ្ចូលគីមីលើកទី៤ហើយចាស៎ ថ្ងៃនេះអាចចេញទៅខុនដូវិញបានហើយលោកម៉ែដ៍ពូកែរបស់កូនៗ ជូនពរឲ្យលោកម៉ែឆាប់ជា អាយុវែង សុខភាពល្អបរិបូរណ៍ ឆាប់បានត្រលប់មកផ្ទះវិញណាចាស៎។ – ឌួង ហ្សូរីដា
យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនក៏បានជូរពរឲ្យសុខភាពលោកស្រីមានឆាប់ជា សុខភាពល្អ អាយុវែង ដើម្បីឆាប់បានត្រឡប់ទៅផ្ទះវិញផងដែរ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖