ណុប បាយ៉ារិទ្ធប្រតិកម្មក្រោយមានជនបន្លំស្នាដៃនិពន្ធឪពុករបស់ខ្លួន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ៖  តារាចម្រៀងជួរមុខផលិតកម្មហង្សមាស លោក ណុប បាយ៉ារិទ្ធ បានចេញមកប្រតិកម្ម ដោយអះអាងថា មានជនខិលខូចជាច្រើននាក់លូចបន្លំស្នាដៃនិពន្ធបទ” ឆន្ទៈយុវជន”ដែលជាស្នាដៃនិពន្ធឪពុករបស់លោក ហើយយកធ្វើជាកម្មសិទ្ធរបស់ខ្លួនឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ណុប បាយ៉ារិទ្ធ បាននិយាយថា ពេលទៅណាមកណាម្ដងៗ តែមានមហាជនជាច្រើន បានចោទជាសំណួរទៅកាន់រូបលោកថា បទ”ឆន្ទៈយុវជន” លោកច្រៀងបានពីរោះណាស់ ដោយចង់ដឹងពីអ្នកនិពន្ធពិតប្រាកដ ព្រោះកន្លងមកហាក់មិនប្រាកដប្រជានូវអ្នកនិពន្ធណាមួយឡើយ។ ថ្ងៃនេះបើលោកមិននិយាយផ្ទាល់មាត់ទេ ពិតជាមិនអាចបកស្រាយចម្ងល់របស់មហាជនទាំងអស់គ្នាបានទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ណុបបាយ៉ារិទ្ធគួសបញ្ជាក់ថា៖”បទ«ឆន្ទៈយុវជន»និពន្ធទំនុកច្រៀងដោយ លោកឳពុករបស់ខ្ញុំផ្ទាល់ ណុប សម្បត្តិ Sombat Nop ក្នុងរយៈពេលត្រឹមតែ១យប់គត់និពន្ធបទភ្លេងលោកគ្រូ ម៉ម សុគន្ធា”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀងចាស់វង្សារបស់ផលិតកម្មហង្សមាសរូបនេះ បានសង្កត់ធ្ងន់ថា មូលហេតុដែលលោកចេញមកបញ្ជាក់នាពេលនេះ ព្រោះមានអ្នកបន្លំស្នាដៃនិពន្ធរបស់ឪពុករបស់លោកជាច្រើននាក់ នាំគ្នាចេញមុខថា ជាស្នាដៃនិពន្ធរបស់ខ្លួនកុហក់មហាជនដោយគ្មានកេរ្តិ៍ខ្មាស។ ដូច្នេះត្រូវតែការពារស្នាដៃនិពន្ធរបស់ឪពុករបស់ជាដាច់ខាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា តារាចម្រៀង ណុប បាយ៉ារិទ្ធ បានឈរជើងនៅផលិតកម្មហង្សមាសជាយូរមកហើយ។អ្វីដែលជាការកត់សម្គាល់តារារូបនេះបានរក្សាប្រជាប្រិយភាពតារារយៈការរក្សាកេរស្មោះរបស់ខ្លួនដោយមិនមានជាប់ពាក់ព័ន្ធរឿងអាស្រូវស្នេហាណាមួយឡើយ។ លោកមានឪពុកឈ្មោះ ណុប សម្បត្តិ ជាអ្នកនិពន្ធទំនុកច្រៀង ហើយក៏មានប្អូនប្រុសម្នាក់ចូលក្នុងវិស័យសិល្បៈចម្រៀងផងដែរ គឺលោក ណុប សម្បត្តិនីកូ ហៅនីកូ៕
ប្រភពពី​តារា​ញូស៍​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment