ហ្វេនលើសជាតិស្ករហើយ! នាយចឺម និងសង្សារថ្មី លេងថើបមុខកាមេរ៉ាចឹងនៀក…. (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្សាន្ត៖ ក្រោយពីទាក់ទងគ្នាជាមួយសង្សារថ្មីមក នាយ ចឺម និង សុខ ឃីម កាន់តែបង្ហាញ ភាពផ្អែមល្ហែម ពីមួយថ្ងៃទៅមួយថ្ងៃ។ ហ្វេនៗសង្កេតឃើញថា អ្នកទាំងពីរ បញ្ចេញខ្លាំង មើលទៅ នាយ ចឺម ប្រាកដជាស្រលាញ់គ្នាច្បាស់លាស់ជាមួយ គូស្នេហ៍ថ្មី ដែលជាតារាសម្ដែងស្រី ដ៏ស្រស់ស្អាតរូបនេះហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះ គូស្នេហ៍មួយគូនេះ តែងតែបង្ហាញ ក្ដីស្រលាញ់ របស់ពួកគេ ទៅវិញទៅមក នៅក្នុងបណ្ដាញសង្គមជាញឹកញាប់យ៉ាងមាន ក្ដីសុខ។ ជាពិសេសហ្វេនៗ ក៏គាំទ្រស្នេហារបស់ តារាល្បីឈ្មោះទាំងពីរនេះ ដែលផ្អែមជាមួយគ្នា ដូចស្ករធ្វើឲ្យគ្រប់គ្នាច្រណែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលកាន់តែធ្វើឲ្យហ្វេនលើសជាតិស្ករទៀតនោះ​ សុខ ឃីម បានបង្ហោះវីដេអូនៅក្នុង TikTok បង្អួតអ្នកអត់គូឲ្យច្រណែនយ៉ាងខ្លាំង។ ដោយនៅក្នុងនោះ នាយ ចឺម និង សុខ ឃីម បានសម្លឹងមុខគ្នា បន្ទាប់មក ខាងប្រុស បានថើបថ្ពាល់ ខាងស្រី ដូចជាក្រអូបខ្លាំងណាស់៕

សូមទស្សនាវីដេអូផ្អែមល្ហែមរបស់ នាយ ចឺម និង សុខ ឃីម ខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment