និយាយដល់ឈ្មោះតារាចម្រៀង ឆាយ វីរៈយុទ្ធ អ្នកគាំទ្រលោកច្បាស់ជានឹកឃើញភ្លាមថា តារាចម្រៀងរូបនេះ មានទឹកដមសំឡេងប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ អ្នកខូចចិត្តស្ដាប់បទលោកហើយច្បាស់ជាស្លុងអារម្មណ៍តាមមិនខានឡើយ។
ជាក់ស្ដែង នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក បានបញ្ចេញចម្រៀងមួយបទ ពាក់ព័ន្ធនឹងបញ្ហាគ្រួសារ ក្រោយបែកបាក់គ្នាហើយ ពិតជាត្រូវសាច់រឿងសង្គមនាពេលបច្ចុប្បន្ននេះខ្លាំងណាស់ ធ្វើឲ្យអ្នកគាំទ្រស្ដាប់ហើយ បញ្ចេញទស្សនៈព្រោងព្រាត។
បទនេះ មានចំណងជើងថា «សុំសុខរឿងខ្លួន» និពន្ធទំនុកច្រៀង និង Melody : ម៉ានិត វីរ៉ាយុត្ត និពន្ធបទភ្លេង : Tonosaki, កាត់តរូបភាព: Phea ice បានចេញជា Official Lyric Audio នៅលើឆានែលរបស់ផលិតកម្មសាន់ដេ។
បទចម្រៀងនេះ ក៏ត្រូវបាន លោកឆាយ វីរៈ យុទ្ធ បង្ហោះចូលទំព័រហ្វេសប៊ុករបស់ខ្លួនផងដែរ ហើយដកស្រង់ខ្លឹមសារមួយចំនួនពីបទនេះ មកដាក់Captionថា «ចង់បបួលអូនទៅស្បថហត់នឹងដើរបកស្រាយ បងមិនចង់មានរឿងវែងឆ្ងាយ ចង់ចប់ដាច់គ្នាភឹងៗ… យើងបែកគ្នាហើយឈប់ទៅ បញ្ចប់ភាគត្រឹមហ្នឹង អស់អារម្មណ៍ហើយលែងចង់ដឹង សុខត្រឹមរស់សុខរៀងខ្លួន»។
ដោយឃើញថា បទនេះ ត្រូវនឹងសាច់រឿងពេកនោះ អ្នកគាំទ្រលោកក៏បញ្ចេញទស្សនៈដូច្នេះថា «បែកៗទៅ តែកុំស្បថបានអត់, ពីរោះណាស់បង , ស្បថម៉េចរន្ទះឥលូវអត់សក្ដិសិទ្ធិដូចមុនទេ, ពីរោះណាស់បង ប៉ុណ្ណឹងខ្ញុំស្រែកបែកកន្លើតទៀតហើយ, ត្រូវសាច់រឿងខ្ញុំណាស់បទនេះ, ត្រូវរឿងមួយបទទៀតបាត់,
ចាក់ដោតអារម្មណ៍ណាស់បងបទថ្មីរឿងជីវិតគ្រួសារមួយនឹង សូមសរសើរអ្នកនិពន្ធហើយខ្ញុំចង់អោយបទនឹងមានវគ្គបន្ត ខ្ញុំជឿថាបងអ្នកនិពន្ធធ្វើបានហើយ បើធ្វើបានបទហ្នឹង នឹងផ្ទុះខ្លាំងខ្ញុំជឿជាក់, ត្រូវរឿងមេសៗ បង សុំពេញចិត្តបទនឹងហើយ បង»៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា ៖