មិននឹកស្មាន​! ​ពូ​ម៉ៅ ដឹង​មូលហេតុ​នៃ​ការ​បែកបាក់​គ្រួសារ​ខ្លួន​ ក៏​ដាក់​ទំនាយ​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​សង្កេត​ឃើញ​ថា អ្នកស្រី ទ្រី ដា​ណា តាំងពី​មាន​បញ្ហា​គ្រួសារ​មក អ្នកស្រី មិនបាន​ទោរទន់​ទៅតាម​បញ្ហា​នោះ​ឡើយ ហើយ​តែង​បញ្ចេញ​ស្នាមញញឹម​របស់​ខ្លួន​ជា​គំរូ​ដល់​អ្នកគាំទ្រ បង្ហាញ​ពី​ភាព​រឹងមាំ​ក្នុងនាម​ជា​ស្ត្រី​មេម៉ាយ​ដ៏​មាន​ទំនួល​ខុសត្រូវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ពេលនេះ ពាក្យ​មេម៉ាយ​សម្រាប់​អ្នកស្រី​នោះ លែង​មាន​ទៀត​ហើយ ដោយសារតែ​មានការ​សំណូមពរ​ពី​អ្នកគាំទ្រ ឲ្យ​ប្រើ​ពាក្យ​ថា Single ជំនួស​វិញ​នោះ។ បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត ឈរ​មុខ​ឡាន​ជាច្រើន​សន្លឹក នៅ​ល្ងាច​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា​នេះ អ្នកស្រី បាន​បញ្ជាក់​ដូច្នេះ​ថា «​ក្មួយ​ៗ​និង​ហ្វេ​នៗ​លែង​អោយ​ប្រើ​ពាក្យ​ថា មេម៉ាយ​ហើយ ថា​អោយ​និយាយ​ថា single វិញ​ចឹ​ង​ក៏​ចឹ​ង​ទៅ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ពូ​ម៉ៅ វិញ នៅ​ថ្ងៃ​ដដែល​នេះ ទំនងជា​ដឹង​ថា ការ​បែកបាក់​គ្រួសារ​របស់​ខ្លួន និង​ការ ដែល​ធ្វើ​ឲ្យ​កូន​របស់​លោក មិន​នឹកនា​ដល់​លោក ជា​ឪពុក​នេះ ជា​អំពើ​អាប​ធ្មប់​នោះ ក៏បាន​បាន​បង្ហោះ​សារ​ដាក់​ទំនាយ​ដល់​បុគ្គល​ធ្វើអំពើ​បែបនេះ​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូ​ម៉ៅ បាន​បង្ហោះ​សារ​បញ្ជាក់​ជុំវិញ​រឿង​នេះ អម​ដោយ​ការ​ដាក់​ទំនាយ​អ្នក​ធ្វើបាប​ខ្លួន​ថា «​បាបកម្ម​មាន​ពិត​ចំពោះ​បុគ្គល​ណា​ ដែល​ធ្វើអំពើ​អាបធ្មប់​ បំបែក​ប្តី​ប្រពន្ធ​គេ​ជាពិសេស​ធ្វើអំពើ​មិន​អោយ​កូន​នឹក​ឪពុក​គេ ​ងាប់​ទៅ​ច្បាស់​ជា​ធ្លាក់​នរក​ហើយ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មានការ​ជូនពរ និង​លើកទឹកចិត្ត​ពូ​ម៉ៅ​ថា «​ស៊ូៗ​បង​, អត់​គិត​បុណ្យ​បាប​សោះ​, បង​សែន​អាណិត​ប្អូន​ចិត្តជា​ឪពុក​ពិបាក​ខ្លាំង​ណាស់​រស់នៅ​បែក​កូន​ប្រពន្ធ​។​ បង​សូម​ជូនពរ​ប្អូន​បាន​ជួបជុំ​គ្រួសារ​វិញ​, ធ្លាប់តែ​ឃើញ​បង​នៅ​ក្បែរ​កូន​រហូត ទឹកចិត្ត​ឪពុក បែក​ពី​កូន នឹក​កូន​ណាស់។ ជូនពរ​បង​ឆាប់​បាន​ជួបជុំ​គ្រួសារ​វិញ​។​, អ្នកណា​គេ​លោកពូ​ម៉េច​បាន​ធ្វើ​ចឹ​ង​, អំពើ​បាប​មិន​ចាំជាតិ​ក្រោយ​ទេ​.​វា​នឹង​ទទួល​ក្នុង​ជាតិ​នេះ​ហើយ​ពេល​ងាប់​ត្រូវ​ទទួល​បន្ត​​ទៀត​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment