រាជធានីភ្នំពេញ ៖ នរណាមិនផ្អើល បើតារាស្រីខ្មែរទើបមាន រឿងបញ្ហាចម្រូងចម្រាស់ ព្រោះតែរឿងលុយខ្ចីមិនព្រមសង ហើយឈានដល់ថ្នាក់ រកប្តឹងផ្តល់ តែស្ងាត់ទៅវិញមិនទាន់បានប៉ុន្មានផង ស្រាប់តែ លេចរឿងថ្មីវិញទៀត ធ្វើឲ្យមហាជនលាន់មាត់តែម្តង។
យ៉ាងណាមិញ ក្រោយពេល តារាសម្តែង សូ ដានីតា ទម្លាយរឿងប្រកាសរក តារាសម្តែង សឿ សុធារ៉ា មកដោះស្រាយរឿងលុយខ្ចី មិនព្រមសង មិនតែប៉ុណ្ណោះ យកលេសថា រូបនាងកើតរោគចិត្ត ស្ទើរតែសម្លាប់ខ្លួន សុំឲ្យតារាស្រី សូ ដានីតា បំភ្លេចបំណុលនាងជំពាក់ ជិត៤ម៉ឺនដុល្លារ។
ដោយសារតែ រឿងនេះហើយ ទើបធ្វើឲ្យ អ្នកនាង សូ ដានីតា ហួសចិត្តរហូតដល់ថ្នាក់ បង្ហោះសារលើហ្វេសប៊ុក ហែកកេរ្ត៍របស់ តារាសម្តែង សុធារ៉ា ផ្ទុយទៅវិញ ក្រោយឃើញ តារាសម្តែងរូបនេះ កំពុងតែដើរលើផ្លូវ ខ្ចីលុយគេមិនសងហើយនោះ ស្រាប់តែ ភរិយាតារាប្រុស មង្គល ទីណា បង្ហោះសារជាន់ថែមពីលើ សុំតែលុយដើមបានហើយ។
គួរបញ្ជាក់ថា ភរិយា លោក មង្គល ទីណា បានប្រាប់ឲ្យដឹងយ៉ាងច្បាស់ ថា ៖
ដល់ម្លឹងផង សង្ឃឹមថាអ្នកដែលខ្ញុំជួយទាំងប៉ុន្មានអ្នកមិនបំភ្លេចខ្ញុំចោលណា មិនបាច់ការប្រាក់អីទេតែដើមមកក៏បានរំលោះម្ដងបន្តិចក៏បានព្រោះលូវសិល្បះគេបើកដំណើរការវិញហើយពេលថតពេលច្រៀងបានកុំភ្លេចណាចា លុយខ្ចីទៅណឹងមិនមែនលុយប្តីខ្ញុំទេគឺលុយខ្ញុំណា ព្រោះលុយប្តីខ្ញុំគឺសំរាប់បង់ធានាគារនឹងខែកូនរៀនតាមអនឡាញអស់ហើយ៕ប្រភពពីkhmerload
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖