ក្រោយពីទទួលដំណឹងថា ក្រុមគ្រួសារតារាកំប្លែងជើងចាស់នាយ សង់ ស៊ីស ស្រក់ទឹកភ្នែក ដោយសារតែជាប់បំណុលគេច្រើនពេក សុខចិត្តលើកដៃសុំអោយបងប្អូនជួយទិញផ្ទះដើម្បីបានលុយទៅសងបំណុលគេនោះ, គេសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងស្រុក និងក្រៅស្រុក បានជួយជាថវិកាជាបន្តបន្ទាប់។
ក្រោយពីទទួលបានការជួយជាថវិកាជាបន្តបន្ទាប់ដល់ឪពុករបស់ខ្លួននោះ នៅយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ តារាចម្រៀង សុន ស្រីពេជ្រ បានបញ្ជាក់ពីចំនួនទឹកប្រាក់ទទួលបានរយៈពេល៣ថ្ងៃ ព្រមទាំងធ្វើការអរគុណដល់ទឹកចិត្តអាណិតស្រឡាញ់របស់បងប្អូនប្រជាពលរដ្ឋចំពោះឪពុករបស់អ្នកនាងផងដែរ។
អ្នកនាង សុន ស្រីពេជ្រ បានបង្ហោះរូបថតឪពុករបស់ខ្លួន អមដោយសារបញ្ជាក់ដូច្នេះថា «រយៈពេល៣ថ្ងៃដែលគិតចាប់តាំងពីថ្ងៃទី២ ខែវិច្ឆិកា ២០២១ នេះគឺលោកឪពុកនាងខ្ញុំទទួលបានថវិកាតាមរយៈABAរបស់នាងខ្ញុំផ្ទាល់ និងអេស៊ីលីដា ក៏ដូចជាតាមវីងផងដែរនោះគឺសរុបជាទឹកប្រាប់ចំនួន 5.778$
នេះជាក្តីស្រលាញ់ របស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសដែលលោកនៅគិតពីសុខទុក្ខលោកឪពុកនាងខ្ញុំជាសិល្បករផ្នែកកំប្លែងជើងចាស់ ឥលូវលោកមានវ័យចាស់ជរានិងមានជំងឺប្រចាំកាយផង ហើយលោកឪពុកនាងខ្ញុំបានជួបជាមួយកិច្ចសម្ភាសន៍ផេកសិល្បៈករ កម្ពុជារបស់លោក អ៊ឹម ជីវ៉ា កន្លងថ្មីៗ ដោយមានបងប្អូនខ្មែរនៅស្រលាញ់ គោរព និងចង់ដឹងពីសុខទុក្ខរបស់គាត់និងបាត់មុខរយៈពេលច្រើនឆ្នាំ
ដូច្នេះពុកម៉ែបងប្អូនក៏សុំអាខោនធនាគាររបស់នាងខ្ញុំដើម្បីជូនថវិកាតិច ច្រើនក្តីដែលនេះជាសទ្ធារបស់អស់លោកចំពោះលោកឪពុកនាងខ្ញុំ ហើយប្រសិនបើពុកម៉ែបងប្អូនចង់ជួយថវិកាដល់លោកឪពុកនាងខ្ញុំគឺតាមរយៈលេខអេប៊ីនេះ
ABA 000475580 sun pich, អេស៊ីលីដា 09000217391517 Son makara ( បញ្ជាក់ជាកុងក្មួយ ), លេខទូរស័ព្ទ 016573537 / 085939444 ជាចុងក្រោយនាងខ្ញុំអរគុណនូវទឹកចិត្តដ៏ថ្លាថ្លៃរបស់ពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេសសូមជួបតែសេចក្តីសុខ សុខភាពល្អ ឈ្នះអស់រោគាទាំងឡាយ និងជោគជ័យគ្រប់ភារកិច្ច»៕