រាជធានីភ្នំពេញ៖ តារាសម្តែងជើងចាស់អ្នកស្រី ពៅ ថាវី កំពុងជួបទុក្ខធំ ដោយស្វាមីជាទីស្រលាញ់បានទទួលមរណភាព កាលពីយប់មិញ ។ នេះបើយោងតាមការបញ្ជាក់នៅលើបណ្ដាញសង្គម ពីអ្នកស្រី ពៅ ថាវី។
ដោយតារាសម្តែងជើងចាស់រូបនេះ បានរៀបរាប់ដោយសំណេរយ៉ាងសោកសៅថា៖ «ប្រទេសបើកហើយតែនាងខ្ញុំ ពៅ ថាវី បានបាត់បង់ស្វាមីជារៀងរហូតគ្មានថ្ងៃវិលវិញ សូមឱ្យវិញ្ញាណក្ខន្ធលោក កែវ ខែម ដែលជាស្វាមីនាងខ្ញុំបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ» ។
ទន្ទឹមនឹងការប្រកាសដំណឹងដ៏ក្រៀមក្រំនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនក៏ជាសម្ដែងនូវក្ដីរំលែកទុក្ខចំពោះអ្នកស្រី ពៅ ថាវី ដែលបានបាត់បង់ស្វាមីគ្មានថ្ងៃនឹងត្រឡប់ និងមានការលើកទឹកចិត្តដល់អ្នកស្រីជាហូរហែរផងដែរ ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖