កំពូលអ្នកខំមិន​! ក្រោយ​ឃើញ​ឈ្មោះ​អ្នកស្រី ទ្រី ដា​ណា នៅលើ​ទូកង ស្រាប់តែ​ម្នាក់ៗ​ចូល​ខំ​មិន​ដុត​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​សង្កេត​ឃើញ​ថា អ្នកស្រី ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ បើ​ទោះ​រវល់​ការងារ មុខ​ជំនួញ​ប៉ុណ្ណា ក៏​អ្នកស្រី មិន​ភ្លេច​ឡើយ​ចំពោះ​ការ​ធ្វើ​បុណ្យទាន ការចូលរួម​អភិរក្ស​វប្បធម៌ ការ​ចែករំលែក​ចំណេះដឹង ការ​ចែករំលែក​បទពិសោធន៍​​​ជាដើម​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ អ្នកស្រី បាន​ប្រគល់​ទូក​ថ្មី​១​គ្រឿង​ចំណុះ ៤៦​នាក់ ជូន​ដល់​វត្ត​ចតុ​មុ​ខា​រាម និង​អ្នក​រកា​កោង​២ ដើម្បី​រក្សា​វប្បធម៌​របស់​ខ្មែរ​យើង បើ​ទោះ​ឆ្នាំនេះ មិនមាន​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​នៅ​ភ្នំពេញ ក៏ដោយ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក អ្នកស្រី ទ្រី ដា​ណា បានបញ្ជាក់​ដូច្នេះ​ថា «​នាង​ខ្ញុំ​បានប្រគល់​ទូក​ចែវ​ថ្មី​មួយគ្រឿង ប្រវែង ២៩,៦​ម៉ែត្រ ចំណុះ ៤៦​នាក់ ជូន​ដល់​វត្ត​ចតុ​មុ​ខា​រាម និង​អ្នក​រកា​កោង​២ ដើម្បី​រក្សា​វប្បធម៌​រប​ស់​ខ្មែរ​យើង ឃើញ​ពួកគាត់​ស្រុះគ្នា សប្បាយចិត្ត​ណាស់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី បញ្ជាក់ទៀតថា «​ទោះ​ឆ្នាំនេះ មិនបាន​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​នៅ​ភ្នំពេញ តែ​ពួកគាត់​នឹង​ហាត់​សម ដើម្បី​ត្រៀម​លើក​ក្រោយ នាង​ខ្ញុំ​ក៏បាន​ប្រគេន​បច្ច័យ​កសាង​វត្ត 1000$ ជូន​គណៈកម្មការ​ទូក 1000$ ខោ ៦០ អាវ ៦០ សម្រាប់​ការហ្វឹកហាត់ និង​ឧបត្ថម្ភ​ថវិកា​ខ្លះ​ដល់​កីឡាករ​ចំណុះ​ទូក​ដែរ ជូន​បុណ្យ​ទាំងអស់គ្នា​ផង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​រូបថត​ជាច្រើន​សន្លឹក​នេះ គេ​សង្កេតឃើញថា មាន​រូបថត​មួយចំនួន បញ្ជាក់​ពី​ឈ្មោះ​របស់​ទូក​នោះ ដោយ​ដាក់​យ៉ាង​ពីរោះ​ថា «​រំភាយ​ផាត់​ទ្រី​ដា​ណា​សែន​ជ័យ​» ហើយ​ក្នុងចំណោម​រូប​ជាច្រើន​នោះ​ទៀតសោត មានការ​ចាប់អារម្មណ៍​លើ​រូបថត​១​សន្លឹក ដែលមាន​ឈ្មោះ​អ្នកស្រី ទ្រី ដា​ណា នេះឯង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញ​ទូក​នោះ ដាក់ឈ្មោះ​អ្នកស្រី ទ្រី ដា​ណា យ៉ាង​ពីរោះ ស្រាប់តែ​ពួកគេ​ចូល​ខំ​មិន​ដុត​ព្រោងព្រាត បែប​លេងសើច​ក្រោម​រូបនោះ​ដូច្នេះ​ថា «​បាន​ទ្រី​ដា​ណា​ទៅ​រាំ​ក្បាលទូក​ទៀត​រឹតតែ​ល្បី​, ជំពាក់​លុយ​គេ​សែន​ជ័យ បារមី​ធ្វើ​ភ្លេច​, រំភើយ​ផាត់ បង​ដា​ណា​មាន​ជ័យ បារមី ពូ​ម៉ៅ​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កោស​ជប់​សែន​ជ័យ​បារមី​15000៛, Jenny សែន​ជ័យ​បារមី​ស្រី​បោក​, ទូកង​សែន​ជ័យ​បារមី​កូនពៅ​, ដា​ណា​មានជ័យ​បារមី​មេធាវី​, ដា​ណា​ទ្រី​សែន​ជ័យ​បារមី​NNP, NNP សែន​ជ័យ​បារមី​ញុំា​សារាយ​រំសាយ​អារ​ម្ម​ណ៍​, ទូក​ឈ្នះ​សែន​ជ័យ​បារមី​មីង​ទ្រី​ដា​ណា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពី​ការ​ខំ​មិន​បែប​លេងសើច​ខាង​លើ​នេះ មាន​មតិ​ជាច្រើន​ទៀត បាន​លើក​សរសើរ​ចំពោះ​ទឹកចិត្ត​ដ៏​ប្រពៃ​របស់​អ្នកស្រី ទ្រី ដា​ណា ក្នុង​នោះ​គណនី​ហ្វេ​ស​ប៊ុ​ក​មួយ​ឈ្មោះ «Mc Bity» បាន​សម្ដែង​ការ​អរគុណ និង​ជូនពរ​ថា «​អរគុណ​ដល់​បងស្រី​ទេពធីតា​ចិត្តធម៌ ដែល​បាន​ជួយ​ឧបត្ថម្ភ និង​ចូលរួម​អភិរក្ស​ក៏ដូចជា​ផ្ដល់​នូវ​កម្លាំងចិត្ត​ដល់​ក្រុម​កីឡាករ​ប្រណាំង​ទូកង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនាម​ខ្ញុំ​ជា​កូន​ជា​ចៅ​ដែល​រស់នៅ​ក្នុង ភូមិ ស្ពាន​ថ្មី ឃុំ រកា​កោង​២ ស្រុក មុខកំពូល ខេត្ត កណ្ដាល សូម​ប្រសិទ្ធិ​ពរជ័យ​សិរី​សួស្ដី សូម​ឲ្យ​ទេវតា​ជួយ​តាម​ថែរក្សា​បងស្រី​ក៏ដូចជា​ក្រុម​គ្រួសារ​សូម​ឲ្យ​ជួប​តែ​សេចក្ដីសុខ សេចក្ដីចម្រើន សំណាងល្អ និង ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment