និយាយដល់កុមារីម្នាក់ មានឈ្មោះពិតថា សុខ គីមហ័ង ហៅល្អ ហួស ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយថា រូបនាង ត្រូវជាកូនអ្នកនាងចោម ច័ន្ទ និងត្រូវជាក្មួយស្រីរបស់នាង ដេននី ក្វាន់ ផងដែរ។ តែក្រោយមក ត្រូវបាន ដេននី ក្វាន់ បានបញ្ជាក់ថា ជាកូនបង្កើតរបស់នាងទៅវិញ។
ជាក់ស្ដែង នៅក្នុងថ្ងៃខួបកំណើតរបស់ល្អហួសគម្រប់អាយុ១៣ឆ្នាំ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ដេននី ក្វាន់ បានបង្ហោះរូបថតជូនពរ អមដោយសារបញ្ជាក់ច្បាស់ៗបែបនេះថា «រីករាយថ្ងៃខួបកំណើតកូនមាសម្ដាយ ឥលូវកូនធំជាងMommy ហើយ កូនកាន់តែធំកាន់តែស្អាត កាន់តែគួរអោយស្រលាញ់»។
ដោយឡែកនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកនាង ដេននី ក្វាន់ បានបង្ហោះរូបថត១សន្លឹកទៀតជាមួយល្អហួស ហើយបញ្ជាក់ទៀតថា «ឥឡូវកូនស្រីធំជាងម៉ាក់ហើយ គិតម៉េចទៅ ដើរជាមួយកូនគេថា បងស្រី មិនមែនម៉ាក់ទេ»។
បើផ្អែកតាមរយៈរូបថត ដែលដេននីក្វាន់ បានបង្ហោះនោះ គេសង្កេតឃើញថា ល្អហួស កាន់តែពេញរូបពេញរាង ស្អាតគួរឲ្យស្រឡាញ់ ហើយមុខមាត់ពិតជាស្រដៀងអ្នកនាង ដេនី ក្វាន់ ខ្លាំងណាស់ ជាហេតុធ្វើឲ្យអ្នកគាំទ្រ លាន់មាត់សរសើរស្ទើរគ្រប់គ្នា។ ជាពិសេសទៀតនោះ ឃើញថាមិនត្រឹមតែធំជាងអ្នកនាង ដេននីក្វាន់នោះទេ ថែមទាំងខ្ពស់ម្ដាយរបស់ខ្លួនតែម្ដង។
ចំពោះអ្នកគាំទ្រវិញ បានបញ្ចេញទស្សនៈ និងលើកសរសើរដូច្នេះថា «បងប្អូនភ្លោះសោះបង, ល្អហួសស្អាតខ្លាំងណាស់បងមិនចាញ់ម៉ាក់ៗគេទេ, ម្តាយធីបចោល កូនល្អស្រស់ត្រកាល, សំខាន់អូនល្អហួសស្អាតស្រស់សោភាណាស់ ឫកពាគេក៏ទន់ភ្លន់ដែរ, wow! ស្រស់ស្អាតមិនចាញ់គ្នាទេ កូន និង ម៉ាក់,
ស្អាតទាំងម៉ាក់ ស្អាតទាំងកូន ម៉ាក់ និងកូន កូនធំជាងម៉ាក់ តែស្អាតដូចគ្នាអូន, មុខចង់ចាស់ប្រហែលម៉ែហើយ !, ស្អាតណាស់ម៉ាក់វិញឡើងក្មេង, មកពីយ៉ាៗធំលឿន តែម៉ាក់នៅតែក្មេង, ម៉ាក់វាស្អាតចឹងតើបានកូនហ្នឹងវាស្អាតនោះស្អាត ឃើញនៅខាងក្រៅស្អាតជាងក្នុងរូបថតទៀតម៉ាក់ហ្នឹង, ពេញក្រមុំហើយកូនស្រី ស្អាតណាស់កូន»៕