រឿងរ៉ាវស្នេហារបស់តារាចម្រៀងនាយ ចឺម និងនារីរូបស្រស់ជាអ្នកមេម៉ាយកូនមួយ កំពុងផ្ទុះការចាប់អារម្មណ៍សម្រាប់មហាជន និងអ្នកគាំទ្រជាច្រើន ខណ:មានការលើកឡើងថា អ្នកទាំងពីរពិតជាសមគ្នាខ្លាំង។
ទោះបីជាយ៉ាងនេះក៏ពិតមែន តែកន្លងមក នាយ ចឺម ត្រូវបានគេដឹងថា ធ្លាប់សាងស្នេហ៍ម្តងជាពីរម្តងរួចមកហើយ ប៉ុន្តែកាលនោះចំណងស្នេហារបស់នាយ ចឺម មិនសមបំណងទេ ពោលគឺបរាជ័យរហូត។ យ៉ាងណាមិញម្តងនេះគេចាំមើលថា ចំណងស្នេហ៍នាយ ចឺម អាចដើរដល់ផ្លូវសាងជីវិតគ្រួសារឬយ៉ាងណា។
ជុំវិញរឿងរ៉ាវដែលគេសួរថា តើនាយ ចឺម ធ្លាប់បរាជ័យស្នេហ៍ប៉ុន្មានដងហើយមុនពេលជួបនារីគូស្នេហ៍អ្នកមេម៉ាយរូបស្រស់នេះ?។ ចម្លើយនាយ ចឺម បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា នាយឆ្លង កាត់ការបរាជ័យស្នេហានេះ៣ដងរួចមកហើយ ទើបពេលនេះបានជួបគូស្នេហ៍ទី៤ដែងសង្ឃឹមថាជាមនុស្សចុងក្រោយ។
យោងតាមការផ្តល់សម្ភាសន៍របស់នាយ ចឺម បានប្រាប់ទៀតថា មុនពេលដែលជួបនា រីគូស្នេហ៍ក្រោយនេះ ខ្លួនធ្លាប់ឆ្លងកាត់ស្នេហាបរាជ័យ៣ដងរួចមកហើយ។ ប៉ុន្តែការបែកគ្នាជាមួយអ្នកមុនៗនេះគឺ យើងមិនបានមានបញ្ហាអ្វីនឹងគ្នាទេ ពោល មកពីការអស់ចិត្តរៀងៗខ្លួន។
នាយ ចឺម ថា សម្រាប់គូស្នេហ៍ក្រោយនេះបច្ចុប្បន្នពួកគេកំពុងស្វែងយល់ចិត្តគ្នាបណ្តើរៗទម្រាំឆ្លងដល់អនាគត។ អ្នកមេម៉ាយកូនមួយ ដែលកំពុងមានទំនាក់ទំនងស្នេហាជាមួយនាយចឺមត្រូវបានគេស្គាល់មានឈ្មោះ សេង សុខឃីម។
គួរបញ្ជាក់ដែរថា មុនមកស្គាល់នារីមេម៉ាយកូនមួយនាយ ចឺម ធ្លាប់មានប្រវត្តិស្នេហាជាមួយនិងតារាស្រីចំនួន៣ដួងមក ហើយមានដូចជា៖
ទី១.តារាសម្ដែងស្រី ពុធ ស្រីខួច៖ កាលពីឆ្នាំ២០១៥ អតីតFreshie Girlចំណាត់ថ្នាក់លេខ១ជំនាន់ទី ១៤ កញ្ញា ពុធ ស្រីខួចធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងតារាចម្រៀងនាយ ចឺម ហើយក្រោយមកពួកគេទាំងពីរនាក់ក៏បានបែកគ្នាទៅ។
ទី២.តារាសម្ដែង អៀ ម៉េងលិ ហៅ អូនម៉ី ៖ បន្ទាប់ពីបែកគ្នាជាមួយនឹងតារាសម្ដែង ពុធ ស្រីខួចមិនបានប៉ុន្មានផងនៅឆ្នាំ២០១៧នាយចឺមក៏ចាប់ផ្ដើមសាងស្នេហាថ្មីជាមួយនឹងតារាស្រីសិចស៊ី អូនម៉ី ដោយបានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាខ្លាំង លុះមិនយូរប៉ុន្មានអ្នកទាំងពីរក៏បានបែកគ្នាទៅ។
ទី៣.តារាម៉ូឌែលនិងជាតារាសម្ដែង គៀត បេលឡា ហៅអូនហ្វាហ្វា៖ ក្រោយពេលចែកផ្លូវគ្នាដើរជាមួយ និង អូនម៉ីបានប្រមាណជា០២ឆ្នាំតារាចម្រៀងនា យ ចឺម ក៏បានចាប់ផ្ដើមសាងស្នេហាជាមួយនឹងអូនហ្វាហ្វានៅអំឡុងឆ្នាំ២០១៩ ប៉ុន្តែក្រោយមកក៏លេច ឮដំណឹងបែកគ្នាហើយធ្លាយដំណឹងសាងស្នេហ៍ជាមួយអ្នកមេម៉ាយកូន១ពេលនេះតែម្តង៕