គេនៅចាំបានថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ អ្នកនាង សុទ្ធ បញ្ចកា បានបង្ហោះរូបថតមួយសន្លឹក ដើម្បីធ្វើការបង្ហាញមុខអ្នកស្អំបេះដូងរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថា ជាគ្រូពេទ្យចិត្តធម៌មួយរូប គឺលោកគ្រូពេទ្យ ហ៊ាង រតនា។
ការបង្ហាញមុខអ្នកស្អំបេះដូងនៅពេលនោះ ធ្វើឡើង ក្រោយពីអ្នកនាង បញ្ចកា បានជួបព្យុះភ្លៀងជាមួយតារាសម្ដែង អេត វីន រហូតតារាប្រុសរូបនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនចូលពន្ធនាគារព្រៃស កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ។ តែក្រោយជាប់ពន្ធនាគារមួយរយៈ ក៏ធ្លាយដំណឹងថា មានសេរីភាពវិញ។
មិនយូរប៉ុន្មាន ក្រោយពីបង្ហោះរូបថត និងសារបង្ហាញមុខអ្នកស្អំបេះដូងបាន១ថ្ងៃ ស្រាប់តែបាត់សារ និងរូបភាពនោះ ចេញពីគណនីហ្វេសប៊ុករបស់នាង ហើយឃើញសារមួយទៀតនៅថ្ងៃបន្ទាប់ ដោយ អ្នកនាង បានហៅគ្រូពេទ្យចិត្តធម៌រូបនេះថា ជាបងប្រុសទៅវិញ។
ទោះជាបែបនេះក្ដី ក្រោយមក អ្នកនាងក៏បានរៀបរាប់ក្នុងសំណេរដ៏វែងអន្លាយមួយសរសើរពីសំណាងរបស់ខ្លួន ដែលបានលោកគ្រូពេទ្យ ហ៊ាង រតនា ហេងចូលមកក្នុងជីវិតរបស់ខ្លួន ទើបគេដឹងថា អ្នកនាងពិតជាមានទំនាក់ទំនងស្នេហាជាមួយគ្រូពេទ្យចិត្តធម៌រូបនេះពិតមែន។
ដោយឡែក ស្រាប់ពេលកំពុងសាងភាពផ្អែមល្ហែមជាមួយគ្នានោះ ស្រាប់តែ នៅល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អ្នកនាង បានបង្ហោះសារបង្ហាញពីការព្រួយបារម្ភ និងប្រកាសពីស្នេហារបស់ខ្លួនត្រូវបែកបាក់ ស្របពេលជើងកំពុងឈឺថា «ក្នុងទំនាក់ទំនងចុងក្រោយនេះ ថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំមានអារម្មណ៍ថា “ អារម្មណ៍ខ្លាចដែលធ្លាប់មាននៅក្នុងទំនាក់ទំនងមុន មកលងបន្លាចខ្ញុំទៀត
ហើយ”
ហើយ វាមកក្បែរខ្ញុំពេក. រហូតអោយខ្ញុំ មានអារម្មណ៍ថា ខ្លាច ខ្លាចនឹងកម្មនេះណាស់! ថា សម្រាក sad ហើយ. ឥលូវ sadលើសដើម! ត្រូវការអ្នកកំដរ ព្រោះថា ស្នេហាក៏បែកបាក់ អាជើងនេះ ក៏ឈឺ … sad ជាន់ sad ម៉ែវានេះ ដូចខ្វះថ្ងៃមក វាមកម្ដង couple ម៉ង»។
ដោយឃើញការបង្ហោះសារបែបនេះ ស្រាប់តែលោក ហេង នរៈសក្ដដា ដែលជាមិត្តស្និទ្ធស្នាលរបស់បញ្ចកា បានប្រាប់ទៅអ្នកខំមិនលើកទឹកចិត្តនាងថា «ហើយអ្នកខំមិនស៊ូៗជេៗនឹងក៏ចឹង ថាយ៉ាងច្រើនស្អែកខានស្អែកវាត្រូវគ្នាវិញហើយ មិនបាច់ស៊ូៗជេៗអីទេ, លើកមុនខ្សែក្រវាត់ត្រឹមតែជាំទេវើយ លើកនេះអញសង្ស័យចាក់ថ្នាំចូលសាច់ណាស់ ប្រយ័ត្នប្រយែងមែនទែន , ហឹមសេដទៀតហើយ យ៉ាងច្រើនស្អែកវាត្រូវគ្នាវិញ វាផុសថាស្រលាញ់បងស្ទើរលាប Sugar Daddy»។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ដើម្បីកុំឲ្យមានការយល់ច្រឡំថា ជើងរបស់នាងជាំដោយសារត្រូវអ្នកណាម្នាក់វាយធ្វើបាបនោះ, បញ្ចកា បានបង្ហោះសារថា «បញ្ជាក់ ផ្អាកដើរ១៤ ថ្ងៃទៀត. បន្ទាប់ពីជើងដើររួច ស្រួលបួល. … តិចច្រឡំថាគេវាយអីចុះណា គឺថា ដើរធ្លាក់ប្រឡោះលូ នៅ Eden បន្ទាប់មក វាជាំរាងជាហើយ. យប់មិញ បិទទ្វារឡានភ្លេចដាក់ជើងមួយចំហៀងចុះក្រោម បិទម៉ាទំហឹងយក្ស ឥឡូវពិការហើយ»៕