ភ្នំពេញ ៖ បទចម្រៀងបទ”Are you ok” របស់ផលិតកម្មGalaxy Navatra ដែលត្រូវបានអ្នកលេង Tik Tokយកទៅរាំលេងជាច្រើនលានវីដេអូល្បី ល្បាញពាសពេញពិភពលោកនោះ ពេលនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា បានផ្ដល់ទិដ្ឋាការ ឲ្យចេញផ្សាយជាផ្លូវការ។
អាចនិយាយបានថា បទ”Are you ok” គឺជាបទ ចម្រៀងរបស់កម្ពុជាដំបូងគេ ដែលត្រូវបានអ្នកលេង Tik Tokយកទៅរាំលេងជាច្រើនលានវីដេអូល្បី ល្បាញផ្អើលពេញពិភពលោក។ បទចម្រៀងមួយបទនេះ ត្រូវបានផលិតឡើងដោយផលិតកម្ម Galax y Navatra បន្ទាប់ពីផលិតកម្មបានទិញសិទ្ធិពាក្យ Are you okពីអ្នកលេងTik Tokម្នាក់នៅខេត្តកំពតដែលបង្កើតពាក្យនេះឡើង។
បទ”Are you ok” ត្រូវបានគេដឹងថាច្រៀងដោយកញ្ញា តន់ ចន្ទសីម៉ា ជាកំពូលតារាចម្រៀងវ័យក្មេងនៅក្នុងប្រទេសកម្ពុជាដែលកំពុងតែមានប្រជាប្រិយ ភាពខ្លាំងនាពេលបច្ចុប្បន្ន។
បន្ថែមទៀតនោះ បទចម្រៀងមួយនេះត្រូវបានគេដឹងថា ប្រើពេលផលិតជាច្រើនថ្ងៃ ហើយចំណាយទឹកប្រាក់រាប់ម៉ឺនដុល្លារ ដោយមានការយកចិត្តទុកដាក់ជាខ្លាំងពីថ្នាក់ដឹកនាំផលិតកម្មដើម្បីបំពេញតម្រូវការអ្នកគាំទ្រ។ ខណៈដែលមកដល់ម៉ោងនេះ MV បទ”Are you ok” បានផលិតសម្រេចជាស្ថាពរព្រមទាំងក្រសួងក៏បានផ្ដល់ទិដ្ឋាការអនុញ្ញាតឲ្យចេញផ្សាយជាផ្លូវការផងដែរ។
មហាជនបានដាក់ក្ដីរំពឹងខ្ពស់ថា បទ”Are you o k” នឹងក្លាយជាបទចម្រៀងទីមួយរបស់កម្ពុជាដែលមានអ្នកចូលទស្សនាច្រើនជាងគេ ដោយប្រើត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ត្បិតម្នាក់ៗសុទ្ធតែរង់ចាំមើលពីខ្លឹមសារ និងវីដេអូពេញនៃបទចម្រៀងមួយបទនេះគ្រប់គ្នា។
តោះ! ចង់ដឹងថា បទ”Are you ok” ដែលមហាជ នអន្ទះសាចង់ដឹងមានខ្លឹមសារ និងអត្ថន័យយ៉ាង ណានោះ សូមទស្សនាលើ Channel youtube ថ្មីមួយទៀតរបស់ផលិតឈ្មោះថា CAM-POP Galaxy Navatra ទាំងអស់គ្នា៖