កាលពីពេលថ្មីៗនេះ គណនីទីកតុកមួយឈ្មោះ «ភី សម័យ» ដែលមានអ្នកតាមដាន (Follower)ជិត២០ម៉ឺននាក់ បានបង្ហោះវីដេអូមួយ បង្ហាញពីសកម្មភាពរាំយ៉ាងគឃ្លើន របស់បុគ្គល២រូប ដោយម្នាក់ តុបតែងខ្លួនជាព្រះសង្ឃ។
ករណីនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមទីកតុក ផ្ទុះប្រតិកម្មយ៉ាងខ្លាំង ហើយ ព្រះភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា និង ជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិតសភាកម្ពុជា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក៏បានប្រតិកម្មជុំវិញទង្វើបំ,ផ្លាញសា,សនានេះផងដែរ។
ព្រះភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ បានស្ក្រីនសតចេញពីវីដេអូ ខាងលើ ហើយប្រតិកម្មធ្ងន់ៗបែបនេះថា «តើបុគ្គល២នាក់ជាបងប្អូនខ្មែរយើង ឬបរទេស ?ប្រសិនបើជាខ្មែរយើងមែន គឺប៉ះ,ពាល់ធ្ងន់ធ្ងរណាស់ យករូបភាពសា,សនាជាសា,សនារបស់រដ្ឋមកលេងសើច»។
ព្រះសង្ឃវ័យក្មេង ដែលមានចំណេះដឹងខ្ពង់ខ្ពស់ក្នុងវិស័យព្រះពុទ្ធសាសនា អក្សរសាស្ត្រខ្មែរ រូបនេះ បន្តថា «ផ្ញើជូនអាជ្ញា,ធរមានស,មត្ថកិច្ចគ្រប់ស្ថាប័នដែលពាក់ព័ន្ធចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ។ (ក្នុងករណីថា សាមីជននិយាយសុំ,ទោសហើយចប់ តើនីតិរដ្ឋរបស់ប្រទេស ឬតម្លៃរបស់ច្បាប់ដែលអនុមតិដោយអង្គនីតិប្បញ្ញត្តិនៅត្រង់ណា? សូមពិចារណាដោយយោនិសោមនសិការៈ)។
ក្រោយពីមានប្រតិកម្មធ្ងន់ៗបែបនេះ គេសង្កេតឃើញថា ម្ចាស់គណនីទីកតុកខាងលើ បានសម្រេចលុបវីដេអូនេះចោលរួចហើយ ហើយចាំមើលថាតើករណីមួយនេះ ស,មត្ថកិច្ចចាត់ការបែបណា ឬក៏សុំទោសហើយរួចនោះ? សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖