ប្រិយមិត្ត បានជ្រាបរួចមកហើយថា លោក ដែន សូនី កាលពីពេលថ្មីៗកន្លងទៅនេះ បានសម្រេចចិត្តបួស១អាទិត្យនៅវត្តមួយ ម្ដុំអ្នកលឿង ដែលជាស្រុកកំណើត ដើម្បីសងគុណម្ដាយរបស់ខ្លួន ហើយក្រោយពីលាចាកសិក្ខាបទវិញនោះ លោក សូនី តែងតែបង្ហាញក្ដីស្រឡាញ់ចំពោះម្ដាយជាបន្តបន្ទាប់។
ក្រោយបង្ហាញក្ដីស្រឡាញ់ចំពោះម្ដាយជាសាធារណៈនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងទីកតុក មិនទាន់បានប៉ុន្មានផង ស្រាប់តែនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ក៏ទទួលដំណឹងដ៏អកុសលថា ម្ដាយរបស់លោក បានទទួលមរណភាព ជាហេតុធ្វើឲ្យលោក ដែន សូនី យំសោកបោកខ្លួនស្ដាយស្រណោះអ្នកមានគុណជាពន់ពេក។
ចំណែកអ្នកនាងLove Riya ជាសង្សាររបស់លោក ដែន សូនី ក៏បានទៅចូលរួមពិធីបុណ្យសពម្ដាយលោក សូនីផងដែរ និងបានបង្ហាញក្ដីអាណិតជាពន់ពេក ដោយអ្នកនាង លើកហេតុផលថា ម្ដាយលោកសូនី ស្លូតបូត ហើយពេលប្រូសនីទិញផ្កាជូនម្ដាយកន្លងមក អ្នកនាងក៏មិនពេញចិត្ដដែរ ដោយចង់ទិញទឹកត្រចៀកកាំ និងរបស់អ្វីផ្សេង ជំនួសវិញ។
ដោយឡែកប្អូនលោក ដែន សូនី នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ បានបង្ហោះសារសុំទោសម្ដាយទាំងទឹកភ្នែកថា «ម៉ាក់កូនសុំខមាទោសផងបើកូនមានខុសកន្លងមក ពេលម៉ាក់callមកកូនលើកណាក៏យំ កូនថាមិនចង់និយាយជាមួយទេ បើជួបដឹងតែពីយំៗចឹងនោះកូននៅឆ្ងាយណាស់ម៉ាក់អើយ»។
នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ សពម្ដាយរបស់លោក ដែន សូនី ត្រូវបានដង្ហែទៅកាន់វត្តមួយនៅម្ដុំអ្នកលឿង (កំពង់ភ្នំក្រៅ) ដើម្បីធ្វើការបញ្ចុះ។ នៅក្នុងពិធីជូនដំណឹងម្ដាយលោកសូនី ទៅកាន់គេហដ្ឋានថ្មីនោះ ក្រៅពីលោក ដែន សូនី គ្រួសារ សាច់ញាតិ លោកសូនី ក៏មានវត្តមានអ្នកនាងLove Riyaផងដែរ៕ សូមទស្សនា វីដេអូ ទិដ្ឋភាពដង្ហែសពម្ដាយលោកសូនី ទៅគេហដ្ឋានថ្មី ដូចខាងក្រោមនេះ ៖