ភ្នំពេញ ៖ អតីតតារាសម្តែងអ្នកនាង គឹម លីហ្សា បា នប្រកាសបរិច្ចាគថវិកាទាំងអស់ ដែលបានមកពីការលក់ម្ជូរនៅថ្ងៃបើកហាងថ្មី ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។
យោងតាមការបង្ហោះរបស់តារាសម្តែងប្រុសលោក អ៊ឹម ជីវ៉ា បានលើកឡើងថា មិនសរសើរមិនបានតារាសម្តែងអ្នកនាងគឹម លីហ្សា នឹងយកលុយ ដែលបានមកពីការលក់ម្ជូរទាំងអស់នៅថ្ងៃបើកហាងថ្មី ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ បងសូមអបអរសាទរប្អូនស្រីអំពើល្អមិនសាបសូន្យ។
លោកបន្តថា បងប្អូនស្គាល់ហើយតារាសម្ដែង គឹម លីហ្សា បានបង្ហើបប្រាប់ពេលនេះថា នាងនឹងបើក ហាងលក់ម្ជូរក្រឡុក គឹម លីហ្សាមួយទៀតនៅម្តុំមុខវត្តបទុមដើម្បីបំពេញសេចក្តីត្រូវការអតិថិជនរបស់នាង ដែលបានគាំទ្រនាងកន្លងមក ខណៈដែលហាងម្ជូររបស់អ្នកនាងនៅម្តុំប៉េង ហួត បឹងស្នោរ មា នអតិថិជនច្រើនរួចស្រេចហើយ។
អ្នកនាង គឹម លីហ្សា បានសង្កត់ធ្ងន់ថា ដោយមានអតិថិជនគាំទ្រនេះហើយ ធ្វើអោយអាជីវកម្មអ្នកនាងមានភាពរីកចម្រើនដល់ថ្ងៃនេះ ទើបសម្រេចចិត្តថា នឹងចំណាយថវិកាបានមកពីការលក់ដូក្នុងថ្ងៃសម្ពោធរយៈពេល២ថ្ងៃយកទៅផ្តល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផានៅដើមខែវិច្ឆិកាឆ្នាំ២០២១ខាងមុខនេះផងដែរ៕