លោកអ្នក បានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ កូនស្រីសំណព្វរបស់លោកមេបញ្ជាការកងរាជអាវុធក្រុងក្រចេះ បានជេរប្រមាថលើកូនឈ្នួលអ្នកបម្រើខ្លាំងៗ ជាហេតុឲ្យនាងខឹង ក៏បានចាប់សត្វឆ្កែម្ចាស់ផ្ទះយកទៅជ្រលក់ទឹក រហូតដល់សត្វឆ្កែនោះងាប់។
ដោយហេតុនេះហើយ ទើបលោកមេបញ្ជាការខឹងសម្បារ ក៏ប្រើហិ,ង្សាយកជើងជាន់កកុមារីរង,គ្រោះ និងឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនទះកំផ្លៀងចំនួន៣ដៃ ហើយបង្ខំឲ្យនាងស៊ីអាចម៍សត្វឆ្កែ-សំពះសូមទោសថ្នូររបស់សត្វឆ្កែនោះទៀតផង។
ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ។ ក្មេងស្រីរង,គ្រោះទាំង២នាក់មានឈ្មោះ ត្រែក ធារ៉ា អាយុ១២ឆ្នាំ និងឈ្មោះ វ៉ន ពិសី អាយុ១២ឆ្នាំ ដូចគ្នា។ ក្មេងស្រីរងគ្រោះទាំង២នាក់នេះ ត្រូវជាបងប្អូនជីដូនមួយរស់នៅ ភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ និងបានមកស៊ីស្នួលបម្រើនៅផ្ទះមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ក្នុងមួយខែថ្លៃឈ្នួល១០០ដុល្លារ។
ក្រោយកើតហេតុ មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ខេត្តក្រចេះ លោក ទេព ហ៊ុយ ត្រូវបានកម្លាំងអាវុធហត្ថតាមចាប់វាយខ្នោះចាត់ការតាមផ្លូវច្បាប់ ហើយលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃទី៣០តុលា បានគូសបញ្ជាក់ថា ទង្វើរបស់មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះរូបនេះ គឺជាទង្វើពាល រឿងអសីលធម៌ និងមិនអាចទទួលយកបានឡើយ។ លោកថា សកម្មភាពរបស់មន្ត្រីអាវុធហត្ថបែបនេះ មិនអាចទុកឱ្យនៅក្នុងជួរអង្គភាពបានទៀតនោះទេ។
ចំណែក ក្រុមមេធាវីស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃសៅរ៍ ទី៣០ តុលាដដែល ក៏បានប្រកាសអំពីការការពារក្តីតាមផ្លូវច្បាប់ដល់កុមារីរង,គ្រោះទាំងពីរនាក់ផងដែរ បន្ទាប់ពីមានសំណើពីលោកមេឃុំ និងម្តាយកុមារីរង,គ្រោះទាំងពីររូប ដើម្បីជួយស្វែងរកយុត្តិធម៌ជូនគ្រួសាររបស់ពួកគាត់។
ជុំវិញរឿងនេះផងដែរ គណនីហ្វេសប៊ុកឈ្មោះ «Vadthanak Preap» បានបង្ហោះសារ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ថា «យោងតាមការផ្តល់មតិរបស់ពលរដ្ឋខ្មែរជុំវិញករណីហិ,ង្សាមានស្ថានទម្ងន់,ទោស និងប្រើប្រាស់ពល,កម្មលើកុមារក្រោមអាយុ១៥ឆ្នាំរវាងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះជាលទ្ធផលគឺពលរដ្ឋ៦០% មិនយល់ពីច្បា,ប់របស់ព្រះរាជាណាចក្រកម្ពុជា ពោលគឺនាំគ្នាអាណិតសត្វតិ,រច្ឆានជាងការអាណិតមនុស្សដូចគ្នា។
បើយោងតាមច្បាប់ ស្តីពីការប្រើប្រាស់កម្លាំងពល,កម្មលើកុមារ ក្រោយអាយុ១៥ឆ្នាំនោះលោក លោក មេបញ្ជាការមានទោសធ្ងន់១ករណីបាត់ហើយ ព្រោះលោកជាមន្ត្រីរាជការអ្នកអនុវត្តច្បាប់ ហេតុអ្វីបានល្មើសច្បាប់ យកកុមារក្រោយអាយុ១៥ឆ្នាំ ឲ្យមកបម្រើក្នុងក្រុមគ្រួសាររបស់ខ្លួនទៅវិញ? ។
ករណីទី២លោកក៏ជានគរបាលយុត្តិធម៌ និងជាថ្នាក់ដឹកនាំមួយរូបដែរ ហេតុអ្វីបានយកធម៌ហិ,ង្សា មកដាក់ខ្លួនបែបនេះ?យើងជាម៉ែជាឪគេខុសត្រូវហេតុអ្វីមិនចេះអប់រំ ឬថានេះជាទម្លាប់មនុស្សដូចលោកធ្លាប់ធ្វើកន្លងមក? ។
សូមជម្រាបថា សត្វ ប្រភេទតូចតាច ចតុបាទក្តី ទ្វេបាទក្តី កម្ពុជាយើងមិនទាន់ មានច្បាប់ប្រឆាំ,ងនឹងអំពើសម្លា,ប់សត្វនៅឡើយទេ វៀរលែងតែសត្វ ពាហនៈធំៗ ទន្សោង គោព្រៃខ្ទីងដំរីជាប្រភេទសត្វចុះបញ្ជីក្នុងការហាមឃាត់ សម្លាប់ទើបអ្នកប្រព្រឹត្តមានទោសទណ្ឌ»។
ក្រោយពីគណនីហ្វេសប៊ុកខាងលើបានលើកឡើងបែបនេះ ស្រាប់តែនៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ Peypey Dy បានបញ្ចេញយោបល់ថា «ពាក្យថាសត្វឆ្កែ សម្រាប់ពួកអ្នកឯង វាត្រឹមតែជាសត្វ តែសម្រាប់អ្នកស្រលាញ់សត្វ វាជាកូន ជាសមាជិកគ្រួសារ និយាយមកថា គេមិនឲ្យតម្លៃ ជីវិតមនុស្ស ស្មើនឹងសត្វ ចុះក្មេងហ្នឹងជាមនុស្សមានចិត្តជាតិរច្ឆានដែរទេ? អាយុត្រឹម 12ឆ្នាំសោះហ៊ាន សម្លាប់ជីវិតគេទៅហើយ»៕