មនុស្សស្រីឈ្មោះ កា សុទ្ធសំណាង? តារាស្រីបីរូបនេះ បានប្ដីល្អៗមើលថែដូចព្រះនាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ ៖ ពិតណាស់ ជីវិតមនុស្សស្រីស្ទើរគ្រប់គ្នាទៅហើយ សំណាងឫអភ័ព្វ ដោយសារតែ ការរើសដៃគូជីវិត ពោលគឺស្វាមីនេះហើយ ខ្លះត្រូវទឹកភ្នែកព្រោះស្វាមីធ្វើបាបចិត្ត ខ្លះប្រើជីវិតដូចព្រះនាងម្ចាស់ ព្រោះមានស្វាមីយល់ចិត្តភរិយា ដើរតួជាមេគ្រួសាររឹងមាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះ ប្រសិនបើក្រឡេកទៅមើល តារាស្រីប៉ុន្មានដួងនេះវិញ ពិតជាគាប់ជួនខ្លាំងណាស់ មិនត្រឹមតែមាន ឈ្មោះដូចគ្នាទេ តារាស្រីទាំង៣នាក់នេះ មានព្រេងវាសនាដូចគ្នាបានស្វាមីពូកែថ្នមចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង ក្នុងនោះ គេឃើញ ស្វាមីតារាស្រីប៉ុន្មាននាក់នេះ បើទោះបី ភាគច្រើនមិនសូវបង្ហាញ ភាពស្និទស្នាលផ្អែមល្អែមជាមួយភរិយាក្តី តែបើនិយាយពី ក្តីស្រលាញ់វិញ ស្វាមីស៊ូផ្លាស់ប្តូរនឹង ការរស់នៅឲ្យភរិយាស្រណុកសុខស្រួលចិត្ត ឲ្យប្រពន្ធប្រើជីវិតស្ទើរតែដូចព្រះនាងទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះ ជីវិតសែនសាមញ្ញរបស់តារាស្រីប៉ុន្មានដួងនេះ ត្រូវបាន មហាជនភាគច្រើន ផ្ទុះការចាប់អារម្មណ៍ ជាពិសេស សុភាពនារីៗតែងប្រាថ្នាចង់បាន ជីវិតដែលមាន ដៃគូជីវិតល្អបែបនេះ មិនត្រឹមតែស្រលាញ់ភរិយាប៉ុណ្ណោះទេ គេឃើញស្វាមីតារាស្រីទាំងនេះ ស្រលាញ់កូនៗខ្លាំង ផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

១. តារាសម្តែង ដាញ់ ម៉ូនីកា

សព្វថ្ងៃនេះ តារាសម្តែងស្រី ដាញ់ ម៉ូនីកា កំពុងសម្ងំរស់នៅលើទឹកដីប្រទេសអូស្ត្រាលី ដោយប្រើជីវិតគ្រួសារសែន សុភមង្គល ជាមួយស្វាមី និងកូនប្រុសស្រី២នាក់ គួរឲ្យស្រលាញ់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. តារាចម្រៀង ពេជ្រ សូលីកា

បច្ចុប្បន្ន តារាចម្រៀងស្រី ពេជ្រ សូលីកា ត្រូវមហាជន ដឹងថា កំពុងប្រើជីវិតផាសុកភាពបំផុត មិនត្រឹមតែ មានស្វាមីសង្ហាញាក់ទេ ថែមទាំងពូកែ មានមុខជំនួញក្នុងដៃមិនចេះតិច ជាពិសេស កូនប្រុសគួរឲ្យស្រលាញ់ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. តារាសម្តែង សិទ្ធី នីកា

ពិតណាស់ នរណាៗក៏ច្រណែន ជីវិតគ្រួសារ តារាសម្តែង សិទ្ធី នីកា បើទោះបីរៀបការយូរឆ្នាំ កូនប្រុស២ឆ្នាំទៅហើយក្តី តែរូបនាងនិង ស្វាមីជាអ្នកជំនួញព្រមទាំំង ជាខ្សែរាជ្យវង្សខ្មែរនោះ កាន់តែផ្អែមល្អែម ចំហាយសុភមង្គលខ្លាំង៕ប្រភពពី​khmerload

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment