កម្សាន្ត៖ ថ្មីៗនេះ ហ្វេនៗជាច្រើន ដែលតែងតែតាមដានវិស័យ Kpop បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះ ក្មេងស្រីម្នាក់ នោះគឺ អ៊ីអ៊ី (EE) ដែលជាកូនកាត់ខ្មែរ-កូរ៉េ និងបានធ្វើការប្រលង ដើម្បីមានឱកាស ក្លាយជា Trainee ធ្វើជាតារា Kpop ។
ជាក់ស្ដែង មិនថាលទ្ធផលប្រលងទៅជាយ៉ាងណានោះទេ ក៏មានហ្វេនៗជាច្រើន បានចូលរួមលើកទឹកចិត្ត និងកើតសរសើរ ចំពោះការខិតខំ ប្រឹងប្រែង ក៏ដូចជា សមត្ថភាពដ៏ល្អរបស់នាង នៅក្នុងវិស័យសិល្បៈមួយនេះ ថែមទៀតផង។
ដោយឡែក ក្មេងស្រីមួយរូបនេះ មិនត្រឹមតែ ធ្វើឲ្យមនុស្សជាច្រើន ចាប់អារម្មណ៍ទៅលើ ទេពកោសល្យរបស់នាង តែប៉ុណ្ណោះទេ តែបើក្រឡេកមកមើល ពីរូបសម្រស់របស់ អ៊ីអ៊ី ពេលបច្ចុប្បន្ននេះវិញ គឺមានភាពស្រស់ស្អាតមិនធម្មតា ទាំងមុខមាត់ និងរូបរាង ដែលពោរពេញទៅដោយភាពទាក់ទាញ ព្រមទាំងមានភាពសាកសមឥតខ្ចោះ អាចធ្វើជាអាយដល ដែលទទួលបានការពេញចិត្ត ពីហ្វេនៗជាច្រើន៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖