ស្រាប់​តែ កាន់តែជិតដល់ថ្ងៃរៀបការ ស្រាប់តែអនាគតភរិយា Admin ជីងចក់ ទម្លាយរឿងមួយនេះ…. (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ លោក ជឿន ប៊ុន​ចក់​ ឈ្មោះ​ហៅ​ក្រៅ «Admin ជីងចក់​» ដែលជា​អ្នក​អត្ថាធិប្បាយ​ការប្រកួត​កីឡា ដ៏​ល្បីឈ្មោះ​មួយរូប ក្នុង​បណ្ដាញ​សង្គម​នោះ បាន​បង្ហាញ​មុខ​អនាគត​ភរិយា​របស់​ខ្លួន​យ៉ាង​ភ្ញាក់ផ្អើល ខណៈ​កន្លងមក អ្នកគាំទ្រ​ពុំ​ធ្លាប់​ដឹង​ថា លោក​មាន​ស្នេហា​នោះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អនាគត​ភរិយា​របស់​អ្នក​អត្ថាធិប្បាយ​ការប្រកួត​កីឡា ដ៏​ល្បីឈ្មោះ​រូបនេះ ត្រូវបាន​គេ​ដឹង​ថា​ ឈ្មោះ​ផល្លា ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ​ ​ហើយ​ក៏​អភិជន​ម្នាក់ ​ស្រស់​ស្អាត​បែប​ថ្លៃថ្នូរ សូម្បីតែ​អ្នកគាំទ្រ​លោក ឃើញ​ហើយ ក៏​លាន់មាត់​សរសើរ​ស្ទើរ​គ្រប់គ្នា​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​ថ្ងៃ​មង្គល​របស់ខ្លួន​, កន្លងមក លោក ជឿន ប៊ុន​ចក់ ហៅ Admin ជីងចក់ បាន​បញ្ជាក់ថា រូបលោក នឹង​ភ្ជាប់​ពាក្យ នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១​ខាងមុខនេះ​។ ចំណែក អនាគត​ភរិយា​របស់​លោក បាន​បញ្ជាក់​ថា ថ្ងៃ​នោះ​ ជា​ថ្ងៃ​រៀបការ​ទៅវិញ​។ ដូច្នេះ​មានតែ​រង់ចាំ​មើល​ទាំង​អស់គ្នា​ថា​តើ​ថ្ងៃទី​១១ ខែវិច្ឆិកា ខាងមុខនេះ​ជា​ថ្ងៃ​រៀបការ ឬក៏​ភ្ជាប់​ពាក្យ​របស់​ពួកគេ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ការសម្រេចចិត្ត​ជ្រើសរើស អ្នកនាង ផល្លា ជា​ស្ត្រី​មេម៉ាយ មិន​ជ្រើសរើស​ក្រមុំ ជា​គូ​អនាគត​នោះ Admin ជីងចក់ ធ្លាប់​បាន​បញ្ជាក់ដែរ​ថា មែនទែនទៅ បើ​និយាយ​រឿងស្រី វា​ច្រើនៗ​មែនហើយ តែរ​កវា​មិន​ជួប​ស្រី វា​ជួបតែ​ញី ញី​ខ្វះ​អី មួយ​គ​គោក​ពេញ​ភ្នំពេញ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Admin ជីងចក់ បកស្រាយ​ថា ញី​វា​មានអី​ក្រៅតែពី​ចេះតែ​ចាយលុយ ប្រើ​សម្ភារៈ​និយម របរ​អី ធ្វើខ្លួន​តែ​ប៉ុណ្ណឹង អត់​មាន​ចេះ​អី​ក្រៅពី​ធ្វើខ្លួន​ចាយលុយ​តែ​ប៉ុណ្ណឹង នេះ​គេ​ហៅថា​ញី​។ ដល់ពេល​ស្រី ចេះ​ធ្វើ​ការងារ​ផ្ទះ ចេះ​គោរព​ប្ដី ប្រតិបត្តិ​ប្ដី ស្រឡាញ់​គ្រួសារ ចេះ​ទុកដាក់ អាហ្នឹង​ហើយ​គេ​ហើយ​ថា​ស្រី ស្រី​ប្រកបដោយ​កល្យាណី​៣​ប្រការ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ងាក​មក អ្នកនាង ផល្លា​វិញ នៅពេល​គេ​សួរ​ពាក់ព័ន្ធ​នឹង ដើមកំណើត​ស្នេហា​របស់​ខ្លួន​ជាមួយ Admin ជីងចក់​នោះ, អ្នកនាង ហែកកេរ្តិ៍​គ្មាន​សល់​ថា ដំបូង​ឡើយ គាត់ (Admin ជីងចក់​) តាម​ញ៉ែ​អ្នកនាង ​តាំងពី​ឆ្នាំ​២០១៤ ហើយ​ការ​តាម​ញ៉ែ​នេះ មិនមែន​នៅ​ខាងក្រៅ​នោះទេ គឺ​តាម​ញ៉ែ​តាម​ហ្វេ​ស​ប៊ុ​ក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកនាង បន្តថា បន្ទាប់​មក​ គាត់​ព្យាយាម​Add​មក​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកនាង តែ​អ្នកនាង​មិនដែល​Confirm​ទេ ហើយ​គាត់​ក៏​ចរិត​ប្រុស​ស្អាត​ដែរ កាលណា​គាត់​អែ​ដម​ក​យើង យើង​អត់​Confirm គាត់​ក៏​Cancel Request​ហ្នឹង​វិញ ហើយ​គាត់​ព្យាយាម​អែ​ដ​ម​ក រ​ហូត តែ​អ្នកនាង អត់​ដែល​Confirm​ទេ​។ អ្នកនាង​ថា នេះ​អាច​មកពី​និស្ស័យ​នៃ​ការ​ជួបគ្នា​មិនទាន់​មកដល់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកនាង បន្តថា ស្រាប់តែ​ថ្ងៃមួយ ពេលវេលា​មកដល់ អ្នកនាង ក៏បាន​ឆ្លើយ​ឆាត​គាត់ តែ​អត់​ទាន់​បាន​ទទួល​Friend​ទេ ហើយ​គាត់​សួរ​ពី​បញ្ហា​អា​ខោ​ន​ទី​ក​តុ​ករ​បស់​អ្នកនាង ហើយ​គាត់​សួរ​អ្នកនាង​ដូច​មនុស្ស​ស្គាល់​គ្នា​យូរហើយ​អញ្ចឹង​។ គាត់​សួរ​រឿង​អា​ខោ​នទី​ក​តុ​ក​របស់​នាង ២ ៣​ហ្នឹង​ពិត ឬ​មិន​ពិត ហើយ​អ្នកនាង​គិតក្នុងចិត្ត​ថា ចុះ​អា​ប៉ិ​ហ្នឹង​ថី មក​ចេះដឹង​រឿង​អា​ខោ​ន​ឯង ពិត​ឬ​មិន​ពិត​ចឹ​ង​។ បន្ទាប់មក មិនដឹង​ជា​មាន​ការ​អី​ទេ ក៏​និយាយ​គ្នា ទៅមក​ទៅមក។ ​និយាយ​បានតែ​ប៉ុណ្ណឹង អ្នកនាង​ក៏​ប្រាប់​ថា សុំ​លាក់​សិន ចាំ​ពេល​ការ​រួច​ចាំ​ហែក​កេរ្ដិ៍​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​ការសម្រេចចិត្ត​ជ្រើស​រើសយក Admin ជីងចក់​ជា​គូ​អនាគត​នេះ​ដែរ អ្នកនាង បាន​បញ្ជាក់​ថា ដោយសារ​ទង្វើ​ល្អ​របស់​គាត់ អត្តចរិត​របស់​គាត់ ហើយ​ចាស់ទុំ គាត់​មក​មើល​ឃើញថា​បុគ្គល​ម្នាក់​ហ្នឹង​ល្អ ហើយ​អ្នកនាង បាន​សន្យា​ខ្លួនឯង​ថា មិន​យកប្ដី​ទេ​ជាតិ​នេះ រកស៊ី​ដល់ពេល​កូន​ធំ បញ្ជូន​ទៅ​អង់គ្លេស គឺ​អ្នកនាង​បួស​ហើយ អត់​យកប្ដី​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកនាង​បន្តថា ហើយក៏​ធ្លាប់​សន្យា​ខ្លួនឯង​ថា មិន​យក Admin ជីងចក់​ធ្វើ​ប្ដី​នោះទេ អស់​ប្រុស​ក្នុង​លោក​ក៏​មិន​យក Admin ជីងចក់​ដែរ ប៉ុន្តែ​អ្នកនាង​ចាញ់​នឹង​ទង្វើ​ល្អ​របស់​គាត់ ចុងក្រោយ​យក​គាត់​ទាល់តែ​បាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើស​ពី​នេះ អ្នកនាង បញ្ជាក់​ថា Admin ជីងចក់ ជា​មនុស្ស​ខូច​ណាស់ មនុស្ស​ប្រុស ដែល​មាន​សមត្ថភាព អត់​ខូច​នឹង​ស្រី ទើប​ចម្លែក ប៉ុន្តែ​គាត់​មក​ជួប​អ្នកនាង​ ​គាត់​អត់​ចេញ​ចរិត​ព្រាននារី​ជាមួយ​អ្នកនាង​នោះ​ទេ មិន​ហ៊ាន​ប៉ះពាល់ គាត់​គោរព​អ្នកនាង​តែម្ដង ​គាត់​ថា ​ទាល់តែ​បាន​រៀបការ​ជាមួយគ្នា ទើប​គាត់​ហ៊ាន​ប៉ះ​៕ ដើម្បី​ជ្រាប​ច្បាស់ សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment