ប្រិយមិត្តមួយចំនួន បានជ្រាបរួចមកហើយថា អ្នកនាង ចន ច័ន្ទលក្ខិណា បានចាប់ដៃជាមួយលោកយុត្ថារ៉ា ឆានី ជាប្តីប្រពន្ធជាង១៧ឆ្នាំ ចំណងស្នេហ៍ក៏រលត់ត្រឹមឆ្នាំ២០១៤ ក្រោយរស់នៅមិនចុះសម្រុងគ្នា ដោយបន្សល់នូវចំណងដៃកូនស្រីម្នាក់ យ៉ាងស្រស់ស្អាត ឈ្មោះ នី ចិន្តាចូលី។
ចំពោះកូនស្រីដ៏គួរឲ្យស្រឡាញ់របស់ពួកគេ គិតមកទល់នឹងពេលនេះ មានវ័យជិត១៥ថ្ងៃហើយ ហើយកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ ជាថ្ងៃខួបកំណើតចូលីនោះ គេសង្កេតឃើញអ្នកនាងចន ច័ន្ទលក្ខិណា បានរៀបចំឲ្យកូនយ៉ាងសាមញ្ញ តែមើលទៅពោរពេញដោយស្នាមញញឹម និងសុភមង្គល។
មកចាប់អារម្មណ៍លើ នី ចិន្តាចូលី ដែលមានអាយុទើបតែជិត១៥ឆ្នាំនោះ បានពេញរូបពេញរាងក្រមុំបាត់ទៅហើយ ពេលឈរទន្ទឹមអ្នកនាង ចន ច័ន្ទលក្ខិណា ជាម្ដាយនោះ មើលទៅប៉ុនគ្នាទៅហើយ គ្រាន់តែកម្ពស់ទាបជាងម្ដាយបន្តិចប៉ុណ្ណោះ ហើយរូបសម្រស់វិញ ពិតជាស្រស់ស្អាតខ្លាំងណាស់។
ចំពោះលោកហេង ឡុង ដែលជាអ្នកគាំទ្រម្នាក់របស់លោកយុត្ថារ៉ា ឆានី ហើយទីបំផុតបានអតីតប្រពន្ធអាយដល ជាគូគាប់នោះ ឃើញថា មានការស្រឡាញ់ចូលី ដូចកូនបង្កើតអញ្ចឹង ដោយគេឧស្សាហ៍ឃើញលោក នាំគ្នាដើរគ្នាលេង ញុំាអាហារជុំគ្នាលក្ខណៈគ្រួសារ ញឹកញាប់ខ្លាំងណាស់។
ជាក់ស្ដែងកាលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ លោក បានបង្ហោះរូបថតញុំាអាហារជុំគ្នា អមដោយសារបែបនេះថា «ប៉ាវបាយកូនយកចិត្តម៉ែ អត់ចូលចិត្តលេងឈូងទេ»។ ដោយឡែកលោកឆានី ជាឪពុកបង្កើត នៅថ្ងៃខួបកំណើតកូននោះ អត់ឃើញលោក បង្ហាញសកម្មភាពអ្វីនៅលើបណ្ដាញសង្គមហ្វេសប៊ុកឡើយ ប៉ុន្តែកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ លោកបានចែករំលែករូបកូន ដែលលោកផុសកាលពី១៣ឆ្នាំមុន អមដោយសារយ៉ាងខ្លីថា «រំលឹក៧ឆ្នាំមុន»។
ដោយឡែក កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ វីដេអូ ចូលី កំពុងញុំាគុយទាវ លាយមី នៅហាងម្ដាយរបស់ខ្លួន ត្រូវបានគេថតយកទៅបង្ហោះនៅក្នុងបណ្ដាញសង្គមទីកតុក ឃើញថា ចូលី មុខដូចឪពុកម្ដាយខ្លាំងណាស់ ហើយកាន់តែធាត់ជាងមុន ពេញក្រមុំស្ដូក មើលសឹងមិនស្គាល់។
ជាក់ស្ដែង អ្នកលេងបណ្ដាញសង្គមទីកតុក បានលើកឡើងថា ស្រស់ស្អាតណាស់ ដូចប៉ាៗណាស់, មុខដូចប៉ាៗម្ល៉េះចូលី, ចូលី ឥឡូវ ឡើងសាច់ម្ល៉េះ, ធំហើយ ស្អាតណាស់ ដូចម៉ាក់តិច ប៉ាតិច, ក្រមុំបាត់ក្មួយ, ឥឡូវធំច្រើនណាស់កូនមុខដូចម៉ាក់តែម្ដង, មុខដូចអ្នកនាង ចន ចន្ទ កាលទើបចូលសិល្បៈដំបូង»។
តាមរយៈរូបថត កាលខួបរបស់ចូលី ក្នុងឆ្នាំ២០២០ ឈរទន្ទឹមអ្នកនាង ចន ច័ន្ទលក្ខិណា ជាម្ដាយនោះ ឃើញថា ចូលី ពេញក្រមុំបាត់ទៅហើយ គ្រាន់តែកម្ពស់ទាបជាងម្ដាយប៉ុណ្ណោះ។ តែថ្មីៗនេះ ពេលញុំាគុយទាវលាយមីខាងលើ, អ្នកបង្ហោះវីដេអូ នាងនោះ ប្រាប់ថា ពេលនេះខ្ពស់ជាងម៉ាក់ទៅទៀត៕ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖