កុំ​ចេះតែ​ហ៊ាន​! អ្នកខ្លះ​ដៀមដាម​ចង់​ឲ្យ​គ្រួសារ​ខ្លួន​មានរឿង​, ពេជ្រ សូលី​កា ទ្រាំ​មិនបាន​ ដាក់​ទៅ​វិញ​ឈឺ​ៗ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំបាន​ថា តារាចម្រៀង ពេជ្រ សូលី​កា បាន​ភ្ជាប់ពាក្យ​ជាមួយ​លោក​គឹម ហាន កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៩ ហើយ​កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០ នាង​បាន​សម្រាលកូន​ដំបូង​(​កូនប្រុស​) ដោយ​ដាក់ឈ្មោះថា ហង្ស អ៊ា​រី វ៉េ​ន​ស្ដេ / Hang Aari Wednesday​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំងពី​រៀបការ រហូតមកដល់​ពេលនេះ គេ​សង្កេតឃើញថា គ្រួសារ​អ្នកនាង មាន​សុភមង្គល​ខ្លាំងណាស់ ដោយ​ពួកគេ តែងតែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​ឥ​ល្ហែ​។ ប៉ុន្តែ​ថ្មីៗ​នេះ ស្រាប់តែ​អ្នកនាង​ពេជ្រ សូលី​កា បាន​បង្ហោះ​Caption​មួយ បង្ហាញពី​ការ​ស្ដាយ​ពេលវេលា​កន្លងមក ហើយ​ចង់​គេច​ចេញ​ឲ្យ​ឆ្ងាយ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង បាន​បង្ហោះ​សារ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​បែបនេះ​ថា «​បើ​ដឹងថា​បែប​ហ្នឹង​ក៏​មិន​ផ្ដើម​នាំអោយ​ខាត​ពេលវេលា​នោះដែរ ឈឺចាប់​ប៉ុណ្ណឹង​បាន​ហើយ សូលី​កា ចង់​គេច​អោយ​ឆ្ងាយ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​Caption​នេះ មាន​បុគ្គល​មួយចំនួន​ចែករំលែក​បន្ត ហាក់​ចង់​ឲ្យ​គ្រួសារ​របស់​នាង មានរឿង ទើប​ពេជ្រ សូ​លីកា​បង្ហោះ​សារ​តប​ទៅវិញ​ទាំង​យប់​ថា «​អ្នកណាខ្លះ ឃើញ caption មាំ​មី​ហើយ share ដៀមដាម​បន់​អោយ​តែ​គ្រួសារ​គេ​មានរឿង បន់​អោយ​តែ​គេ​ឈ្លោះ​គ្នា ស្មាន​បាន​មើល​រឿង​ថ្មី កំដរ​ត្រចៀក​មែន​? ក្បាលខូច​ហា៎​យើង ចេញមុខ​មក​ភ្លាម មនុស្ស​អាក្រក់ ចាំមើល​បាប​ហា៎ សើច​សប្បាយៗ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញបែបនេះ អ្នកគាំទ្រ ក៏​ខំ​មិន​ព្រោងព្រាត​ថា «​អូន​អត់​ដឹង​អី​ផង​, អ្នកខ្លះ​អង្គុយ​បន់​តែ​គេ​បែក​គ្នា​, មនុស្ស​ទំនេរ​, ចាញ់បោក​សោះ​, អ្នកខ្លះ​ចឹ​ង​មែន​, មាំ​មី​លេង​ឈឺៗ​ណាស់​, Fan​គ្រាន់តែ​ឃើញ​captions​ដឹង​បាត់​ហើយ​, បំបែកបំបាក់​គ្រួសារ​គេ​គឺ​បាប​ខ្លាំង​បើ​មិន​ជឿ​កុំ​ប្រមាថ​…»៕

Related posts