ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ បានបាត់បង់ជីវិត និងក្មេងស្រីម្នាក់ទៀត រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូដើលក់ម្ជូរ ត្រូវរថយន្តបុ.ក នៅតាមបណ្ដោយផ្លូវថៃហ្គ័រ នៅចំណុចគល់ស្ពានព្រែកសំរោង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
ហេតុ ការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ហើយ កញ្ញា តេង ដាណា ហៅអាម៉ី និង គូដណ្ដឹង បានជិះកាត់ទីនោះ ក៏ចុះមើល។ នៅពេលនោះ ដោយក្ដីអាណិតអាសូរចំពោះក្មេងគ្រោះ អាម៉ី និងគូដណ្ដឹង ក៏បានចូលបុណ្យនូវថវិកាចំនួន១៥០០០០០រៀលផងដែរ។
ក្រោយចូលបុណ្យរួច លោក សម្បត្តិ មធូរ៉ា ហៅKelvin បានបង្ហាញអារម្មណ៍របស់ខ្លួនថា «អាណិតខ្លោចចិត្តនេះគ្រាន់តែជាទឹកចិត្តបន្តិចបន្តួចរបស់ខ្ញុំ និងប្រពន្ធខ្ញុំ ដោយជិះកាត់ទៅផ្ទះរបស់ខ្ញុំ មួយទៀត នៅតាខ្មៅតាមផ្លូវហ្នឹង ក៏ឃើញហេតុការណ៍នេះ ក៏បានចុះទៅជួយតាមលទ្ធភាពរបស់ពួកខ្ញុំ។
គូដណ្ដឹងរបស់កញ្ញាតេង ដាណា រូបនេះ បន្តថា «ខ្ញុំសូមផ្ញើសារទៅអ្នកបើកបរឡានធំៗទាំងអស់ មេត្តាមានភាពទំនួលខុសត្រូវលើទង្វើ របស់ខ្លួន ដែលប្រព្រឹត្ត ហើយមេត្តាបើកបរបង្កើនការប្រុងប្រយ័ត្នផង។ ជីវិតគ្មានដាក់លក់លើទីផ្សារទេ ជីវិតគេជីវិតយើងកូនគេកូនយើងបងប្អូនគេបងប្អូនយើង មេត្តាយល់ផង ខ្ញុំគ្មានអ្វីនិយាយច្រើនក្រៅពីចូលរួមរំលែកទុក្ខប៉ុណ្ណោះ»។
នៅក្នុងសារមួយទៀត លោកKelvin បានបង្ហាញអារម្មណ៍របស់ខ្លួនទៀតថា «អួលដើមក និយាយមិនចេញ ពេលឃើញស្ថានភាពក្មេងប្រុសម្នាក់ស្លាប់នៅលើស្ពានដោយជិះម៉ូតូ២នាក់បងប្អូន ទៅលក់ម្ជូររកលុយចិញ្ចឹមជីវិត។ ក្មួយអើយក្មួយ!! កើតជាតិណាៗ កុំឲ្យជួបរឿងនេះ»។ ចំណែក អាម៉ី បានពោលពាក្យដែរថា «មិនមានពាក្យអ្វីក្រៅពីចូលរួមរំលែកទុក្ខដល់ខាងគ្រួសារសពទេ»៕ សូមទស្សនាវីដេអូ ខាងក្រោម ៖