មិនធម្មតា! ទើប​បែក​ជាមួយ​ប្រូ សូ​នី បាន​មួយ​រយៈ​, Love Riya​រក​ឃើញ​Crush​ថ្មី ខណៈ បុរស​ម្នាក់​នោះ អះអាង​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អ្នក​បាន​ជ្រាប​រួច​មក​ហើយ​ថា ស្នេហា របស់ អ្នកនាង Love Riya និង លោក ដែន សូ​នី បាន​ដើរ​ដល់​ផ្លូវបំបែក​ហើយ កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ហើយ​ក្រោយ​បែក​ពី​លោក សូ​នី បាន​មួយរយៈ​នោះ ពេលនេះ អ្នកនាង Love Riya​រកឃើញ​Crush​មួយទៀត​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​រកឃើញ​Crush​មក​, Love Riya តែងតែ​បង្ហោះ​មុខ​បុរស​ម្នាក់​នោះ​នៅ​ក្នុង​ឡាយ​របស់ខ្លួន​ជា​ញឹកញាប់​ផងដែរ ហើយ​ក្នុងការ​បង្ហាញមុខ​Crush​ខ្លួន​ជា​លើក​ទី​៣ កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ Love Riya បាន​លើក​សរសើរ​រូបគេ​មិន​ដាច់​ពី​មាត់​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Love Riya បាន​លើកឡើងថា ថ្ងៃក្រោយ​ទៅជា​យ៉ាងណា​ទៀត អ្នកនាង​មិន​ដឹង​នោះទេ តែ​បច្ចុប្បន្ន​នេះ ចរិត​របស់​Crush​របស់​អ្នកនាង​ល្អ ហើយ​ស្លូតបូត​ទៀត ​ទោះ​មិន​ទាន់​ស្រឡាញ់ តែ​ថ្ងៃក្រោយ អាច​នឹង​យក​បេះដូង​អ្នកនាង​បាន ក៏​អាច​ថា​បាន​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង បន្តថា រឿង​គ្រប់យ៉ាង មិនមែន​ចេញពី​ភាព​ក្ដៅក្រហាយ រឿង​គ្រប់យ៉ាង​មិនមែន​ចេញពី​ភាព​ឈឺចាប់​អី​ទេ​។ ពី​ដើមឡើយ​ ​អ្នក​នាង​ទទួល​ស្គាល់​ថា ​មាន​ភាព​ឈឺចាប់ តែ​​​អត់​បញ្ចេញ តែ​ពេលនេះ ដោយសារតែ​អ្នកនាង​ស្គាល់​គាត់ គាត់​មាន​ចរិត​ល្អ ធ្វើ​ឲ្យ​លុប មនុស្ស​ចរិត​អត់​ល្អ​បាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ Love Riya​ក៏បាន​បញ្ជាក់​ដែរ​ថា Crush​របស់ខ្លួន​ជា​ម​នុស្ស​ប្រុស​ពេញលក្ខណៈ មនុស្ស​ប្រុស​ដើមទ្រូង​ប្រាំ​ហាត់ ជា​ប៉ូលិស ផង​ដែរ។ ទោះ​យ៉ាងណា នៅ​ពេល​អ្នកនាង បង្ហាញមុខ​បុរស​ម្នាក់​នោះ ក៏​មាន​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយ​ចំនួន​ចូល​មក​ជេរ​ផងដែរ ហើយ​ជាការ​ឆ្លើយតប Love Riya​ប្រាប់​ទៅ​Crush​របស់​ខ្លួន​ថា មិនបាច់​ខ្វល់​នឹង​អ្នក​ខំ​មិន​ជេរ​នោះទេ អ្វី ដែល​ខ្វល់​គឺ​ការងារ ពេល​មានរឿង​អ្វី ឧបសគ្គ​អ្វី គឺ​យើង​អាច​ការពារ​ប្រពន្ធ​កូន​បាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាការ​ឆ្លើយតប បុរស​ម្នាក់​នោះ បាន​អះអាង​ថា ខ្លួន​ការពារ​ប្រពន្ធ​កូន មិនមែន​ខ្លួន​យកដៃ​ជើង​ទៅ​ប្រើ ទៅ​កាប់​គេ​ដែរ ខ្លួន​យក​បេះដូង​ទៅ​ការពារ ចាំ​ទុក​ណា​៕ ដើម្បី កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ លម្អិត​ខាងក្រោម​នេះ ទាំងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment