តោះមកស្គាល់ តារាស្រី ដែលមានចរិតថ្លៃថ្នូរ លែងលះប្តីហើយ មិនហែកហួរគ្នា

ភ្នំពេញ​ ៖ ការ​រៀប ​ការ​កសាង​ជីវិត​គ្រួសារ មិន​ថា ​អ្នកមាន​ឋានៈ​ខ្ពស់​ ឬ​ទាប​យ៉ាងណា តែងតែ​ប្រាថ្នា​ចង់បាន​ជីវិត​ប្ដី​ប្រពន្ធ​រស់នៅ​ជា​មួយ​គ្នា​ដោយ​ចុះសម្រុង​។ ជាពិសេស ចង់​បង្កើត​គ្រួសារ​មួយ​ ដែល​មានតែ​ក្ដី​សុខ និង​សុភមង្គល រួមរស់​ជាមួយគ្នា​ដល់​ចាស់​កោង​ខ្នង​។

តែ​នៅ​ពីក្រោយ​ភាព​ចង់បាន​ក្ដី​សុខ​ក្នុង​ជីវិត​គូ​នេះ​ មាន​ស្វាមីភរិយា​ខ្លះ រៀបការ​រួច​មិនបាន​ប៉ុន្មាន​ឆ្នាំ​ផង ក៏​សម្រេចចិត្ត​លែងលះ​គ្នា​ ដោយ​សន្តិវិធី​ ខណៈ​អ្នក​ខ្លះ​ទៀត ​លែង​គ្នា​ដោយ​ភាព​ចម្រូងចម្រាស​ ឈាន​ដល់​ការ​ហែកហួរ​គ្នា ​ក្រោយ​លែងលះ​ក៏​មាន​ដែរ។

ជាក់ស្ដែង ​​ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បុគ្គលល្បីៗមួយចំនួន ក្រោយលែងលះគ្នាហើយ បានឡាយវីដេអូ ហែកហួរគ្នាកក្រើកបណ្ដាញសង្គមហ្វេសប៊ុក រហូតឈានដល់ការប្ដឹងផ្ដល់គ្នាជាបន្តបន្ទាប់ទៀតផង។​

​ចំពោះ តារា​ស្រី​ខ្មែរ​ ដែលមាន​ចិត្តធ្ងន់ ​ព្រមទាំង​មាន​ចរិត​ថ្លៃថ្នូរ មិន​ជ្រើស​យក​វិធី​ហែកហួរ​ជីវិត​ប្ដី​ប្រពន្ធ​បង្ហាញ​លើ​បណ្ដាញ​សង្គម​ក្រោយ​លែងលះ​ប្ដី​នោះ ក៏មានច្រើនផងដែរ​ ដោយ​តារា​ទាំងនោះ​មាន​ដូចជា​ ៖​

១៖ អ្នកនាង ពេជ្រ សោភា​ , កំពូល​តារាចម្រៀង​ស្រី​អ្នកនាង ពេជ្រ សោភា បានសម្រេច​ចិត្ត​លែងលះ​ស្វាមី​អស់​ជាច្រើន​ឆ្នាំ​មកហើយ ខណៈ​រស់នៅ​ជាមួយ​អតីត​ស្វាមី​មិន​ចុះសម្រុង​នឹង​គ្នា​។ ពិតណាស់ បើទោះបី​បែកបាក់​ជា​មួ​ុ​យ​ស្វាមី​រាប់​ឆ្នាំ តែ​នាង​មិនដែល​និយាយ​រឿង​អាក្រក់​ពី​អតីត​ស្វាមី​នាង​ឡើយ​។​

២៖ អ្នកនាង សុខ ស្រី​នាង​, តារាចម្រៀង​ស្រី​សុភាព​មុខមាត់​ស្អាត អ្នកនាង សុខ ស្រី​នាង បច្ចុប្បន្ន​នាង​ជា​ស្រី​មេម៉ាយ ម្យ៉ាង​ស្របពេល​ដែល​តារា​រូបនេះ​លែ​លះ​ជា​មួ​ុ​យ​ស្វាមី នាង​បាន​ជ្រើស​យក​វិធី​លែងលះគ្នា​ដោយ​ស្ងៀមស្ងាត់ មិន​បញ្ចេញ​ឥទ្ធិពល​អាក្រក់​ពី​ជីវិត​គូ​នាង​លើ​បណ្ដាញ​សង្គម​ឡើយ​។​

៣៖ អ្នកនាង សុខ សោ​ម៉ា​វ​ត្តី​, តារា​សម្ដែង និង​ពិធី​ការិនី​កូន​មួយ​អ្នកនាង សុខ សោ​ម៉ា​វ​ត្តី បើទោះបី​លែងលះ​ជាមួយ​ស្វាមី ត្រូវ​ទទួលបន្ទុក​ចិញ្ចឹម​កូន​តែម្នាក់ឯង​ដោយ​លំបាក ក៏​នាង​នៅតែ​រឹងមាំ​។ ម្យ៉ាង​ក្នុងអំឡុងពេល​បែកបាក់​ជាមួយ​អតីត​ស្វាមី តារា​រូបនេះ​មិនបាន​បង្ហាញ​ពី​រឿង​អាក្រក់ៗ​ពី​ជីវិត​គូ​លើ​បណ្ដាញ​សង្គម​ឡើយ ដោយ​នាង​នៅតែ​ទុក្ខ​កិ​ត្ត​យស​ឲ្យ​អតីត​ស្វាមី​។​

៤៖ អ្នកនាង លី ចាន់​សីហា​, តារា​សម្ដែង​ពូកែ​ទឹកភ្នែក អ្នកនាង លី ចាន់​សីហា បច្ចុប្បន្ន​នាង​បាន​លែងលះ​ជាមួយ​ស្វាមី​យ៉ាង​ដាច់ស្រេច​។ ខណៈ​លែងលះ​ស្វាមី នាង​បាន​រក្សា​ភាពស្ងប់ស្ងាត់ មិន​បង្ហាញ​ពី​មូលហេតុ​បែកបាក់​ស្វាមី​លើ​បណ្ដាញ​សង្គម​ដូច​បុគ្គល​មួយចំនួន​ឡើយ​។​

Related posts

Leave a Comment