គេនៅចាំបានថា មុននឹងរៀបការជាមួយលោកជា វិបុល កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣នោះ អ្នកនាងគង់ សុជាតិ មានកូន២នាក់ក្នុងបន្ទុក ហើយក្រោយរៀបការរួច ពួកគេ ក៏មានកូនស្រីម្នាក់ទៀត សរុបរហូតមកដល់ពេលនេះ អ្នកនាងគង់ សុជាតិមានកូន៣នាក់។
ក្រឡេកមកមើលអាយុរបស់លោកជា វិបុល ប្អូនអ្នកនាងគង់ សុជាតិ ចំនួន៣ឆ្នាំ ប៉ុន្តែលោកជាវិបុល បានដើរតួនាទីជាប្ដីល្អ ជាឪពុកល្អ តែងតែផ្ដល់ក្ដីស្រឡាញ់ដល់អ្នកនាងគង់ សុជាតិ និងចាត់ទុកកូនប្ដីមុន បីដូចជាកូនបង្កើតរបស់លោក ជាមួយនឹងការមើលថែ ពួកគេ បានយ៉ាងល្អផងដែរ។
ទោះយ៉ាងណា គូស្នេហ៍ ដែលពោរពេញដោយភាពផ្អែមល្ហែមនេះ ធ្លាប់ជួបរឿងរកាំរកូសមួយ ដែលធ្វើឲ្យកក្រើកបណ្ដាញសង្គមហ្វេសប៊ុក កាលពីអំឡុងខែឧសភា ឆ្នាំ២០២០ រហូតអ្នកនាង គង់ សុជាតិ ធ្លាក់ខ្លួនឈឺទៀតផងនៅពេលនោះ។ ប៉ុន្តែ ពួកគេអាចស្ដារស្ថានការណ៍បានវិញ ហើយបង្កើនភាពផ្អែមល្ហែមជាមួយគ្នាកាន់តែខ្លាំងឡើងរហូតមកដល់បច្ចុប្បន្ននេះ។
ដោយឡែកនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ គេប្រទះឃើញនៅគណនីហ្វេសប៊ុក របស់លោក ជា វិបុល បានបង្ហោះរូបភាពជាច្រើន រួមជាមួយនឹង ភរិយាជាទីស្រលាញ់របស់ខ្លួន គ្រាផ្តើមស្នេហ៍ដំបូង ភ្ជាប់ជាមួយពាក្យពេចន៍ដូច្នេះថា ៖ «មើលស្គាល់ទេបងប្អូន កាលពីស្នេហ៍គ្រាដំបូងនោះអី»។
តាមរយៈនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បានលើកឡើងថា «អូយ… ឱបគ្រប់ប្លង់…, ពេលនឹងខ្ញុំនៅចាំបានបង, បងបុលកាល់នុងសង្ហារជាងឥឡូវ, បងសុជាតិនៅតែស្អាតមុខវិញ អោយតែថតចេញមក ខប់ស្អាតណាស់, មើលស្គាល់តើ គ្រាន់តែអត់ដឹងក្លើឯងចាប់ផ្ដើមស្នេហ៍ពីពេលណាមក,
ហាហាហា យុគសម័យ 70’s, កាលនឹងបងញ៉ែបងជាតិយូរអត់បង, កាលមុនសង្ហាឥលូវខ្ជិលនិយាយ, ជំនាន់សំបុត្រឡានក្រុង, ជំនាន់លាចាកពីPSIសម្លាញ់, នៅក្មេងៗបង គួរអោយស្រលាញ់ណាស់, ខ្ញុំស្រលាញ់លោកពូនិងអ្នកមីងខ្លាំងណាស់ថែសុខភាពផងណាលោកពូនិងអ្នកមីង, មើលទៅកាលពីមុនលោកពូរាងស្គមអត់សូវស្អាតទេ តែឥឡូវលោកពូរាងធាត់ពាក់អីក៏សមដែរ, អ្នកណាមិនស្គាល់អាយដលសំណព្វចិត្តទាំងពីរទៅហើយនោះ»៕